ចំណូលគយ និងរដ្ឋាករសម្រេចបានជាង ២ប៊ីលានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/16 02:04:04 pm        599

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ២ ០៦៥លានដុល្លារ រយៈពេល១១ខែ ឆ្នាំ២០២១នេះ​ ខណៈនិន្នាការចំណូលកើនឡើងវិញ ក្រោយបើកប្រទេសពេញលេញ។

ឯកឧត្តម គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមូលចំណូល អាចសម្រេចបាន ៩៧ភាគរយនៃផែនការ ដែលស្មើនឹងទឹកប្រាក់ ២ ៣០០លានដុល្លារ ខណៈ ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវប្រមូលចំណូលឲ្យបានចំនួន ២ ៣៦៣លានដុល្លារ។

ឯកឧត្តម គុណ ញឹម បានអះអាងពីនិន្នាការកើនឡើងវិញនៃចំណូលពន្ធគយ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ ហើយតម្រូវការនាំចូលទំនិញក៏មាន​ការ​កើនឡើងផងដែរ។

រដ្ឋមន្ត្រីប្រតិភូសង្ឃឹមថា នៅខែធ្នូ ឆ្នាំ២០២១នេះ ចំណូលគយនឹងកើនឡើងខ្ពស់ ដោយសារ​ហេតុផល​សំខាន់ៗ៣ គឺទី១៖ ការប្រមូលចំណូលពន្ធ លើរថយន្តជ្រកក្រោមស្លាកលេខផ្សេង រំពឹង​ចូល​មកបង់ពន្ធច្រើន ព្រោះដល់ឱសានវាទនៃការអនុគ្រោះពន្ធ១០ភាគរយ, ទី២ ដោយសារបើក​សកម្មភាពសេដ្ឋកិច្ច​ឡើងវិញ ធ្វើឲ្យតម្រូវការទំនិញ នឹងមានសន្ទុះកើនឡើង ការនាំចូលក៏កើនឡើង​ផងដែរ និងទី៣ ក្នុងឱកាសចុងឆ្នាំ ពាណិជ្ជករតែងតែមានតម្រូវការនាំចូលច្រើន តាមរយៈកម្មវិធី​ក្រុមហ៊ុន​លក់លាងឃ្លាំង​ ដែលធ្វើឲ្យទំនិញមានតម្លៃថោក ​ជាឱកាសរបស់ពាណិជ្ជកម្មខ្មែរ ប្រមូលទិញនិងនាំចូលមកកម្ពុជា។

ដោយឡែកនៅរយៈពេល១១ ខែឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រមូលចំណូលបាន ២ ៥៦០.១២លានដុល្លារ កើនលើសផែនការ១៤ភាគរយ។​សរុបចំណូលទាំងពន្ធគយ​ និងពន្ធដារ​ កម្ពុជាទទួលបានចំណូលពន្ធ ៤ ៦២៥លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី ១៥ខែធ្នូ បានថ្លែងថា បន្ទាប់ពីបើកប្រទេសឡើងវិញ ប្រាក់ចំណូលពន្ធដារ និងពន្ធគយ បានងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ក្នុងរយៈពេលនៃវិបត្តិកូវីដ១៩។

សម្តេច បានលើកឡើងថា មុនពេលវិបត្តិកូវី រាជរដ្ឋាភិបាល អាចប្រមូលចំណូលក្នុងមួយខែៗ បានក្នុងរង្វង់៥០០ ​លានដុល្លារ ទៅ៧០០លានដុល្លារ។ ​ចំណូលនេះបានធ្លាក់ចុះ​ បន្ទាប់ពីកូវីដ-១៩មកដល់ ​មកនៅលើ៤០០លានដុល្លារ​ ហើយបន្ដធ្លាក់ចុះ ​មកនៅក្រោយ៤០០លានដុល្លារ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ចំណូលសារពើពន្ធនេះ បានងើបឡើងវិញ៕

អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm