អគ្គលេខាធិការ ISC៖ សម្ដេចតេជោ ជាមេដឹកនាំត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា តំបន់ និងពិភពលោកអំពីភាពដឹកនាំដ៏ឆ្នើមរបស់សម្ដេច

2025/05/23 07:50:37 pm        150

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសិទ្ធប្រធានសភានៃអន្តរសភា ហៅកាត់ថា ISC ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយចប់កិច្ចប្រជុំនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តម អគ្គលេខាធិការនៃសន្និសិទ្ធប្រធានសភានៃអន្តរសភា និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ សម្ដេចតជោ អរគុណចំពោះឯកឧត្តម ឯក ណាត ដាកាល់ ដែលបាននាំយកនូវសញ្ញាសម្គាល់សមាជិកស្ថាបនិកមកជូនសម្ដេចនៅក្នុងឱកាសជំនួបនៅវិមានព្រឹទ្ធសភានាពេលនេះ។

សម្ដេចតេជោ ក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រជះត្រចង់ដែលសន្និសីទ និងកិច្ចប្រជុំកំពូលនៃសហព័ន្ធសន្ដិភាពសកល UPS សម្ដេចបានកាលពីពេលថ្មីៗនេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ ឯកឧត្តម ឯក ណាត ដាកាល់ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោយ៉ាងជ្រាលជ្រៅដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំនូវការសួរសុខទុក្ខពីលោកជំទាវបណ្ឌិត ហាក់ ចាន់ហាម៉ូន ស្ថាបនិក សហព័ន្ធសន្ដិភាពសកល UPS ផ្ដាំសួរសុខទុក្ខចំពោះសម្ដេចតេជោផងដែរ។

ក្នុងឱកាសនោះឯកឧត្តមក៏បានរំលេច ដោយសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងមក ជាពិសេសដែលសម្ដេចតេជោ បានគាំទ្រដំណើរការរបស់ ISC ជាបន្តបន្ទាប់។ ឯកឧត្តម បានសរសើរនៅចំពោះមុខសម្ដេចតេជោថា សម្ដេចតេជោគឺមេដឹកនាំដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា និងតំបន់ រួមទាំងពិភពលោកទាំងមូលអំពីភាពជាអ្នកដឹកនាំដ៏ឆ្នើមរបស់សម្ដេច ហើយទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំលេចថា ក្នុងឱកាសបានជួបសម្ដេចតេជោនៅពេលនេះ ឯកឧត្តមផ្ទាល់ និងសហការីរងចាំស្ដាប់នូវយោបល់ និងការណែនាំរបស់សម្ដេចបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យការដឹកនាំស្ថាប័ន ISC ដំណើរការទៅដោយជោគជ័យ និងអាចបញ្ជ្រាបខ្លួនចូលទៅស្ថាប័នអន្តរជាតិនានាបន្ថែមទៀត។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានគោរពស្នើសុំសម្ដេចតេជោនូវការគាំទ្របន្ថែមទៀត ដោយស្នើសម្ដេចតេជោ គាំទ្រ និងជួយជម្រោមជ្រែង ISC ដើម្បីក្លាយទៅជាសមាជិកសង្កេតការណ៍របស់មហាសន្និបាតអន្តរសភា ហៅកាត់ថា AIPA នាពេលខាងមុខ។

ក្នុងឱកាសនោះសម្ដេចតេជោ បានឆ្លើយតប ដោយបានផ្ដាំសួរសុខទុក្ខចំពោះលោកជំទាវបណ្ឌិត ហាក់ ចាន់ហាម៉ូន ស្ថាបនិកសហព័ន្ធសន្ដិភាពសកល UPS ចំពោះការផ្ដាំសួរសុខទុក្ខមកកាន់សម្ដេច ហើយសម្ដេចក៏មានក្ដីនឹករលឹកចំពោះលោកជំទាវផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោបានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះការស្នើឱ្យសម្ដេចតេជោជួយជ្រោមជ្រែងក្នុងការជួយស្ថាប័ន ISC ដើម្បីចូលជាសមាជិករបស់ មហាសន្និបាតអន្តរសភា ហៅកាត់ថា AIPA នាពេលខាងមុខ ដោយសម្ដេចចាត់ទុកសំណើរនេះ គឺជាសំណើរដោយសមស្រប ហើយការចូលជាសមាជិកសង្កេតការណ៍របស់ AIPA គឺជារឿងដែលសមហេតុសមផល និងជាការពង្រីកនូវយន្តការបន្ថែមទៀតរបស់ ISC ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារបស់ពិភពលោក ជាពិសេសចូលរួមចំណែករកសន្ដិភាពសម្រាប់ពិភពលោកផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកអំពីបញ្ហាប្រឈមនានារបស់ពិភពលោក នាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាសង្គ្រាមរ៉ាំរៃរវាងប្រទេស រ៉ុស្ស៊ី និងអ៊ុយក្រែង និងបញ្ហាសង្គ្រាមនៅតំបន់ហ្កាស្សា និងបញ្ហាប្រឈមនានាផ្សេងទៀតដែលពិភពលោកំពុងតែជួប្រទះនាពេលបច្ចុប្បន្ន រួមទាំងបញ្ហានៅក្នុងតំបន់អាស៊ី គឺបញ្ហាសមុទ្រចិនខាងត្បូង ដោយសម្ដេចតេជោបានចែករំលែកនៅបញ្ហាទាំងអស់នេះ ដើម្បីជាការបង្ហាញផ្លូវបន្ថែមទៀតនៅក្នុងការអនុវត្តការងារបន្តរបស់ ISC ។ សម្ដេចតេជោ បានរំលេចថា នៅក្នុងស្ថានភាពនេះ តួនាទីរបស់ ISC កាន់តែសំខាន់បន្ថែមទៀត ពីព្រោះស្ថានប័នអន្តរជាតិធំៗកំពុងតែមានស្ថានភាពចុះខ្សោយ ដូច្នេះត្រូវការការចូលរួមបន្ថែមទៀតពីស្ថាប័នតំបន់តាមដែលអាចធ្វើទៅបានក្នុងគោលដៅដើម្បីចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាស្មុគស្មាញរបស់ពិភពលោក ក៏ដូចជាការស្វែងរកនូវសន្ដិភាព សម្រាប់តំបន់ និងពិភពលោកផងដែរ។

សម្ដេចតេជោ ក៏បានផ្ដល់នូវការណែនាំដល់ថ្នាក់ដឹកនាំរបស់ស្ថាប័ន ISC យកចិត្តទុកដាក់បន្ថែមទៀត ចំពោះការពង្រឹងនូវលេខាធិការដ្ឋានរបស់ ISC ដើម្បីធ្វើយ៉ាងណាឱ្យលេខាធិការដ្ឋាននេះមានភាពរឹងមាំ។ សម្ដេចតេជោបានបញ្ជាក់ថាស្ថាប័ន ISC អាចរឹងមាំបន្តដំណើរនិរន្តរភាពទៅបានគឺមិនអាចខ្វះបានឡើយនៅតួនាទីដ៏សំខាន់របស់លេខាធិការដ្ឋានរបស់ ISCនោះទេ ដូច្នេះថ្នាក់ដឹកនាំរបស់ស្ថាប័ននេះត្រូវយកចិត្តទុកដាក់ និងពង្រីកខ្លួនបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm