សហជីពបង្ហាញការពេញចិត្ត ចំពោះការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល​ទៅ​កាន់​កម្មករ​រោងចក្រ

2025/05/23 08:33:41 pm        327

តំណាងកម្មករ កម្មការិនីរោងចក្រ ដែលប្រកាន់ខ្ជាប់នូវប្រជាធិបតេយ្យ ឯករាជ្យ និងអព្យាក្រឹត បាន​បង្ហាញ​ក្តីសប្បាយរីករាយ និងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃ​រដ្ឋសភា ដែល​មានឆន្ទៈគិតគូរ​ដល់​ផល​ប្រយោជន៍​របស់​កម្មករ​និយោជិត​គ្រប់​កាលៈទេសៈ​ទាំង​អស់​ជា​ពិសេស​ការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធសហជីពជាតិ បានលើកឡើងថា គិតក្នុងរយៈពេលជាង ២០ខែកន្លងមកនេះ ក្រោម​ការ​ដឹក​នាំ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិទី៧ នៃ​រដ្ឋសភា​នេះ ​វិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប បាន​មើល​ឃើញ​ថា ពិតជាមានភាពល្អប្រសើរច្រើនជាងមុន និងមានភាពរឹងមាំ ដែលអាច​ទប់ទល់​បាន​គ្រប់​ឧបាយ​កលដែលចង់បំផ្លាញកម្ពុជា មិនថាឧបាយកលនោះមកពីខាងក្រៅ ឬនៅខាងក្នុង​ប្រទេស​នោះ​ទេ។

លោកបានលើកឡើងថា វិស័យឧស្សាហកម្មកាត់ដេរ ការងារនៅក្នុងវិស័យនេះ មិនមែនមាន​ត្រឹម​តែ​ការងារជាកម្មករ-កម្មការិនីកាត់ដេរ តែមួយមុខនោះទេ ប៉ុន្តែនៅមាន​ការ​ងារ​ជំនាញ​បច្ចេក​ទេស​ជាន់​ខ្ពស់​ជា​ច្រើនទៀត ដែលវិស័យនេះ កំពុងត្រូវការធនធានយុវជនខ្មែរឱ្យចូលរួម។ ជាក់ស្តែង ភាព​រីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និង​កំណើន​ឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា។ លោកបន្ថែមថា ទន្ទឹមនេះ ទំនុកចិត្តរបស់​វិនិយោគ​ទុន​នៅ​ប្រទេសកម្ពុជា ក្នុងការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស ដោយ​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍ដោយផ្ទាល់ ដោយបង្កើតឱកាសការងារ និងប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា​។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងដែរថា ឆ្លង​កាត់​បទ​ពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យកាត់ដេរនេះ ក្នុងនាមតំណាងកម្មករនិយោជិត លោក​ពិត​ជា​មាន​ភាពជឿជាក់ទៅលើអ្វីដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពី​អាណត្តិ​ទី​១ រហូតដល់ទី៧នេះ ពីព្រោះបានមើលឃើញថា រាជរដ្ឋាភិបា​ល​ពិត​ជា​មាន​ការ​គិតគូរ និង​យក​ទុក​ដាក់​ខ្ពស់​ណាស់​មក​កាន់កម្មករ កម្មការិនី ដោយមិនរើសអើង ជាពិសេស​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ជា​ច្រើន​ដែលបានបន្តមកវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ជូនថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ វិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិត​ស្បែកជើង និងកាបូប មានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស កម្មករ​និយោជិត​ប្រមាណជាង ៩៧ម៉ឺននាក់ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៣,១​ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm