អ៊ុយក្រែន ចេញបញ្ជាឱ្យជម្លៀស ស្របពេលដែលទាហានរុស្ស៊ី ពង្រីកខ្លួននៅជិតព្រំដែន

2025/05/23 08:50:40 pm        208

សេចក្ដីរាយការណ៍បានឱ្យដឹងថា កងកម្លាំងរបស់លោកប្រធានាធីបតីរុស្ស៊ី Vladimir Putin កំពុងតែប្រមូលផ្តុំគ្នា និងពង្រីកខ្លួននៅជាប់ព្រំដែនរុស្ស៊ី ជាមួយតំបន់ Sumy របស់អ៊ុយក្រែន បន្ទាប់ពីការជម្លៀសចេញពីតំបន់នេះ និងការគំរាមកំហែងដែលថាទីក្រុងមូស្គូ ដាក់គោលដៅលើទឹកដីបន្ថែមទៀត ក្នុងប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។

សារព័ត៌មាន Kyiv Independent រាយការណ៍ថា អភិបាលតំបន់ Sumy លោក Oleh Hryhorov បាននិយាយថា មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីតំបន់នេះ នៅតាមព្រំដែនភាគឦសានរបស់អ៊ុយក្រែន និងនៅជាប់នឹងតំបន់ Kharkiv ខណៈនៅផ្នែកម្ខាងទៀតនៃព្រំដែនរុស្ស៊ី ចំនួនទាហានរបស់ទីក្រុងមូស្គូ ត្រូវបានដឹងមកថាកំពុងកើនឡើង។

អង្គការមិនរកកម្រៃរបស់អាមេរិកឈ្មោះ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម បានរាយការណ៍ថា លោក Putin កំពុងព្យាយាមបង្ហាញភាពត្រឹមត្រូវនៃការបន្តផែនការរបស់រុស្ស៊ី ក្នុងការដណ្តើមយកទីក្រុង Sumy — ចម្ងាយជាង ២៥គីឡូម៉ែត្រពីព្រំដែន — និងចង់ដាក់បញ្ចូលតំបន់ Sumy ទាំងមូលដោយខុសច្បាប់។ តែទោះជាយ៉ាងនេះក៏ដោយ សមាជិកសភាអ៊ុយក្រែន លោក Oleksiy Goncharenko បានប្រាប់សារព័ត៌មាន Newsweek ថា ទីក្រុង Sumy ធំពេកហើយដែលធ្វើឱ្យកងកម្លាំងរុស្ស៊ី ពិបាកវាយយកបាន។

ការកើនឡើងនៃវត្តមានកងទ័ពរុស្ស៊ី នៅផ្នែកម្ខាងទៀតនៃព្រំដែនភាគឦសានអ៊ុយក្រែននេះ បង្ហាញសញ្ញាថា លោក Putin ហាក់មិនបានកាត់បន្ថយប្រតិបត្តិការយោធារបស់លោកទេ បើទោះបីជាមានការចរចារជាច្រើនសប្តាហ៍ ដែលដឹកនាំដោយសហរដ្ឋអាមេរិកក៏ដោយ។ សេចក្ដីរាយការណ៍និយាយថា ឥឡូវនេះ តំបន់ Sumy និង Kharkiv របស់អ៊ុយក្រែន ត្រូវបានលើកឡើងថាកំពុងស្ថិតក្នុងក្រសែភ្នែករបស់លោក Putin ហើយការកសាងកម្លាំងទ័ព បង្ហាញពីចេតនាចង់កាន់កាប់ទឹកដីបន្ថែមទៀត ដោយមិនគិតពីការទាមទារឱ្យមានបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm