សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាតូចតែបេះដូងធំ ចង់ឱ្យគ្រប់ប្រទេសលើសកលលោក​មានសុខសន្តិភាព​ដូចៗគ្នា

2025/05/23 09:27:28 pm        535

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា បាន​មាន​ប្រសាសន៍​លើក​ឡើងថា កម្ពុជាជាប្រទេសតូចតែមានបេះដូងធំ ចង់ឱ្យគ្រប់ប្រទេសនៅក្នុង​ពិភព​លោក​មាន​សុខសន្តិភាព ស្ថិរភាពសង្គម ដូចៗគ្នា។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍​បែប​នេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែក ណាត ដាកាល ( Ek Nath Dhakal) អគ្គលេខាធិការរបស់សន្និសីទប្រធានសភានៃអន្តរសភា (ISC) និងសហការី នៅព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភាឆ្នាំ២០២៥ នៅវិមានរដ្ឋសភាក្នុងពេលដែលគណៈប្រតិភូ បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា​បាន​ឆ្លង​កាត់​សង្រ្គាម​ជា​ច្រើន​ទសវត្សរ៍។សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដែលកម្ពុជាកំពុងទទួលបាននេះ គឺ​បានមកដោយលំបាកណាស់ បានមកពីការលះបង់និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់​ឥស្សរជន​ស្នេហាជាតិ ពិសេសការលះបង់ដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលអគ្គមគុទេសក៍ឯក សន្តិភាព បិតាស្ថាបនិកនយោបាយឈ្នះឈ្នះ ដែល​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញ​បរិបូរណ៌ជូនកម្ពុជា។

សម្តេច​បាន​លើកឡើងថា ក្នុងគោលបំណង​ចង់​ឱ្យ​មនុស្ស​ជាតិ​នៅ​លើសកល​លោក​បាន​សុខ​សន្តិភាព​ និងស្ថិរភាពដូចៗគ្នា នៅក្នុងស្ថានភាព​មួយ​ដែល​សកល​លោក​ជួប​ប្រទះ​បញ្ហា​ដ៏​ស្មុគ​ស្មាញ មានហានិភ័យខ្ពស់ដូចបច្ចុប្បនន្ននេះ ការពង្រឹមសាមគ្គីភាព ការលើក​កម្ពស់​វប្បធម៌​សន្ទនា និង​គោល​ការណ៍ពហុនិយម ដោយឈរលើភាពស្មោះត្រង់ ការទុកចិត្តគ្នា ការបើកចំហរ យកច្បាប់​អន្តរជាតិ​ជា​ធំ ជាការសំខាន់ណាស់ ហើយកម្ពុជាតែងតែចូលរួមនិងគំាទ្រជានិច្ច នៅក្នុងនោះ​ក៏​មាន​សន្និសីទប្រធានសភានៃអន្តរសភា (ISC) មួយផងដែរ។

សន្និសីទប្រធានសភានៃអន្តរសភា (ISC)បានប្រកាសដំណើរការជាផ្លូវការ កាលពីពាក់​កណ្តាល​ខែ​មេសា​ឆ្នាំ​២០២៥នេះ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័​ន្ធ​សន្តិភាព​សកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណ​រដ្ឋ​កូរ៉េ ក្នុងគោលបំណងលើកកម្ពស់ សន្តិភាពសកល ប្រកបដោយបរិយាប័ន្ន។ សម្តេច​តេជោ ​ហ៊ុន សែន គឺជាស្ថាបនិក សន្និសីទប្រធានសភានៃអន្តរសភានេះ ផងដែរ។

សូមជម្រាងថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួម​វេទិកាដែលប្រមូលផ្តុំដោយប្រធានរដ្ឋសភាទំាងអតីតនិងបច្ចុប្បន្ន ព្រមទំាងមាន​ការ​ចូល​រួម​ពី​សំណាក់​ឥស្សរជននយោបាយល្បីៗ ក្នុងកម្រិតតំបន់និងសកលលលោក ផងដែរ។ សម្តេច​ប្រធាន​រដ្ឋសភា បានថ្លែងអំណរគុណ ជូនអគ្គលេខាធិការរបស់សន្និសីទប្រធានសភានៃអន្តរសភា ក៏​ដូចជាសហព័ន្ធសន្តិភាពសកល (UPF) ដែលទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជា យ៉ាង​កក់​ក្តៅជាទីបំផុតនៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសកលលោក២០២៥ នៅ​សាធារណ​រដ្ឋ​កូរ៉េ​នោះ ពិសេសបានផ្តល់ឱកាសជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចែក​រំលែក​នូវ​ទស្សនៈ​សន្តិភាព របស់សម្តេចតេជោ ចំនួន១០ចំណុច ជូនដល់​វេទិកា​ដើម្បី​ជា​ការ​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការស្វែងរកសុខសន្តិភាពនិងការផ្សះផ្សាជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងភាព​ជាដៃគូ​រវាង​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ មានសារៈសំខាន់ណាស់ នៅក្នុងការស្ថានការ​ណ៍​ស្មុគ​ស្មាញ​ និង​ពិបាក​ប៉ាន់​ស្មាន​នេះ។ មានតែកិច្ចសន្ទរនាទេ ទើបយើងរួមគ្នាកាត់បន្ថយហានិភ័យជូនពលរដ្ឋបាន។ ពលរដ្ឋ​គ្រប់ពូជសាសន៍ នៅប្រទេសណាក៏ដោយ គឺត្រូវការសន្តិភាពដូចៗគ្នា។ សម្តេច​ប្រធាន​រដ្ឋសភា​បាន​សម្តែងនូវក្តីសង្ឃឹមថា ISC នឹងបន្តបម្រើជា​វេទិកា​យូរ​អង្វែង​សម្រា​ប់​ការ​លើក​កម្ពស់​សាមគ្គី​ភាព​ក្នុងភាពចម្រុះ ការកសាងការឯកភាពគ្នាតាមរយៈការពិគ្រោះយោបល់ និងកា​រ​ជំរុញ​កិច្ច​សហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើប្រជាជន។

ឯកឧត្តម អែក ណាត ដាកាល បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបាន​ចំណាយ​ពេល​វេលា ដ៏មានតម្លៃនិងមមាញឹកជួបពិភាក្សាការងារជាមួយ គណៈប្រតិភូរបស់ ឯកឧត្តម​នៅក្នុងឱកាសនេះ។ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរនិងអរគុណយ៉ាងក្រៃលែង ចំពោះ​ការចូលរួមដ៏សកម្មរបស់ គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅក្នុងវេទិកា សន្និសីទ​ប្រធា​នសភា​នៃ​អន្តរសភា ក៏ដូចជាកិច្ចប្រជុំកំពូលពិភពលោក២០២៥ កន្លងមកនេះ ។ ជាពិសេស​ការ​ចែក​រំលែក​នូវទស្សនៈសន្តិភាពទំាង១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដ៏ជាទីចាប់​អារម្មណ៍ និង​មាន​សារៈសំខាន់បំផុត ជូនដល់អន្តរជាតិបានដឹង។ ឯកឧត្តមប្រធានគ​ណៈប្រតិភូ​បាន​ជម្រាប​ជូន សម្តេចប្រធានរដ្ឋសភា ពីបេសកកម្មរបស់វេទិកាសន្និសីទប្រធានសភានៃអន្តរសភា ដែល​បច្ចុប្បន្ន​នេះ បានកំពុងស្វែងរកការគំាទ្រពីបណ្តាប្រទេសនានា ពិសេសការចូល​រួមធ្វើ​ជាដៃ​គូ​សន្ទនា​ ជាមួយវេទិកាអន្តរសភានិងអន្តររដ្ឋាភិបាលនានា នៅក្នុង​នោះមា​ន​ដូច​ជា​អង្គការ​សហ​ប្រជាជាតិ អន្តរសភាអាស៊ាន (IAPA)និងសហភាពអន្តរសភា (IPU) ជាដើម។

ឯកឧត្តម អែក ណាត ដាកាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគំាទ្រដល់បេសកកម្មសន្តិភាពដើម្បីប្រជាពលរដ្ឋ។ ឯកឧត្តម​បាន​គូស​បញ្ជា​ក់ថា នៅក្នុងជំនួបសម្តែងការគួរសម របស់គណៈប្រតិភូ ជាមួយសម្តេចតេជោ នាព្រឹក​ថ្ងៃ​ទី​២៣ ឧសភានេះ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ល្អៗជាច្រើន ដល់សន្និសីទ​ប្រធាន​សភា​នៃ​អ​ន្តរសភា ដូចជាការត្រូវពង្រឹងការងារអគ្គលេខាធិការដ្ឋាន និង​ការ​ពង្រីក​សមាជិក​ឱ្យបា​ន​ច្រើន​ជា​ដើម​។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភា​កម្ពុជា​ត្រៀម​សហការ​ជានិច្ច​ជាមួយ​ឯកឧត្តម និងសហការី ដើម្បី ធ្វើយ៉ាងណាឱ្យ វេទិកា ISC កាន់តែសកម្ម ទទួលបានការគាំទ្រ និង​ចូល​រួម​កាន់តែច្រើនពីសភានានានៅលើសកលលោក ក្នុងការបង្កើត​ទំនុក​ចិត្ត​ដើម្បី​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់នៃសន្តិភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm