អង្គការសហប្រជាជាតិ ព្រមានអំពីស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗ នៅក្នុងប្រទេសស៊ូដង់

2025/05/23 09:40:44 pm        385

អង្គការសហប្រជាជាតិ បានព្រមានអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗ នៅក្នុងប្រទេសស៊ូដង់ដែលហែកហួរដោយសង្គ្រាម។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នា នៅក្នុងតំបន់ផ្សេងៗនៅទូទាំងប្រទេសស៊ូដង់ កំពុងរុញជនស៊ីវិលចេញពីផ្ទះរបស់ពួកគេ និងចូលទៅនៅក្នុងជំរំជនភៀសខ្លួន។

អ្នកនាំពាក្យរូបនេះ បានដកស្រង់សម្តីរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)ថា នៅក្នុងរដ្ឋ West Kordofan អសន្តិសុខដែលកាន់តែកើនឡើង បានបង្ខំមនុស្សជិត ៤៧.៧០០នាក់ ចេញពីទីប្រជុំជន Khiwai និង Nuhud ក្នុងខែនេះ។

លោកបានបន្តថា មនុស្សជាច្រើននាក់នេះ ត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងប្រទេសនេះ រួចហើយ ហើយឥឡូវនេះ ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ ជាលើកទី២។

នៅក្នុងរដ្ឋ North Darfur មនុស្សប្រហែល ១.000នាក់ ត្រូវបានជម្លៀសពីជំរំ Abu Shouk និងទីប្រជុំជន El Fasher ក្នុងសប្តាហ៍កន្លងទៅនេះ ដែលនាំឲ្យចំនួនប្រជាជនសរុបផ្លាស់ទីចេញពីកន្លែងទាំងពីរ ក្នុងខែនេះ ឡើងដល់ ៦.000នាក់។ អ្នកនាំពាក្យរូបនេះ បាននិយាយថា សរុបមក រដ្ឋNorth Darfur ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានប្រជាជនផ្លាស់ទីលំនៅច្រើនជាង ១.៧ លាននាក់។

ម្ហូបអាហារឡើងថ្លៃ កំពុងធ្វើឲ្យវិបត្តិនេះ កាន់តែធ្ងន់ធ្ងរឡើង។ លោកបាននិយាយថា អង្គការសហប្រជាជាតិ ក៏ព្រួយបារម្ភផងដែរចំពោះការកើនឡើងនៃករណីជំងឺអាសន្នរោគ នៅក្នុងតំបន់មួយចំនួន ក្នុងរដ្ឋខាទុំ (Khartoum)។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm