ការលក់កញ្ចប់ទេសចរក្នុងស្រុកកើនជិត ៣០ភាគរយ ខណៈកញ្ចប់អន្តរជាតិ នឹង​មាន​ច្រើន​ចាប់​ពីខែមីនា ឆ្នាំ២០២២

2021/12/16 09:24:21 pm        388

ភ្នំពេញ៖ បើតាមសមាគមការីទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដែលមានក្រុមការីទេសចរណ៍ប្រមាណ ៦០ជាសមាជិក បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ ភ្ញៀវទេសចរដែលមានស្រាប់នៅក្នុងស្រុក បានកក់ និងទិញកញ្ចប់ទេសចរណ៍ ដើម្បីដើរកម្សាន្តជាក្រុមនៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល២០២១នេះ កើនឡើងពី ២០ទៅ៣០% បើប្រៀបធៀបឆ្នាំ២០១៨ និងឆ្នាំ២០១៩ ខណៈភ្ញៀវអន្តរជាតិដើរកម្សាន្ត តាមកញ្ចប់ទេសចរណ៍គឺមិនមាននោះទេ។

លោក ធួន ស៊ីណាន ប្រធានសមាគមន៍ការីទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA បានថ្លែងប្រាប់BTVថា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបើកទេសចរណ៍ក្នុងស្រុក និងបានប្រកាស​បើក​ប្រទេស​វិញមក ទេសចរក្នុងស្រុកបាននាំគ្នាចេញដើរកម្សាន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសភ្ញៀវរាយ​ទាំង​នៅក្នុងស្រុក និងមកពីក្រៅប្រទេសបានចេញដើរច្រើន ខណៈភ្ញៀវដែលដើរកម្សាន្តជាកញ្ចប់​របស់​ការីទេសចរណ៍ ​គឺមានកម្រើកក្នុងកម្រិតប្រមាណពី ២០ទៅ៣០% រីឯ ​ភ្ញៀវអន្តរ​ជាតិ​មក​ពី​ក្រៅ​ប្រទេស មកទស្សនាកម្ពុជាតាមកញ្ចប់នោះមិនមាននោះទេនៅក្នុងខែធ្នូនេះ ​ប៉ុន្តែភ្ញៀវអន្តរជាតិនៅ​ក្រៅ​ប្រទេស​មានការកក់ ទិញកញ្ចប់ទេសចរណ៍ទុកមុនច្រើន​ដើម្បីត្រៀមមក​ទស្សនា​កម្ពុជា​ច្រើន​ចាប់ខែមីនា ឆ្នាំ២០២២​តទៅ​។

លោក ធួន ស៊ីណាន បានឲ្យដឹងថា ​ជារួមចាប់ពីពិភពលោកមានវត្តមានមេរោគអូមីក្រុង​មកបាន​ធ្វើ​អោយ​ដៃគូ​ក្រុមហ៊ុន​ការី​ទេសចរណ៍ ​និងភ្ញៀវនៅក្រៅប្រទេសមាន​មាន​ផ្លាស់ប្តូរ​ឥរិយាបថ ដោយ​ភ្ញៀវមកទស្សនាកម្ពុជា តាម​កញ្ចប់​ទេស​ចរណ៍​បានលើកពេលមកទស្សនាកម្ពុជាពីខែធ្នូនេះ ទៅ​ខែមករាខ្លះ និងទៅខែមីនាខ្លះ ​ប៉ុន្តែទោះយ៉ាងណា​ក្នុង​អំឡុង​ពេល​នេះ កម្ពុជា ក៏បានចាប់ផ្តើម​ទទួល​ភ្ញៀវរាយអន្តរជាតិដែលជាអ្នកវិនិយោគ​ និងមកដើរកម្សាន្តច្រើនខ្លះៗដែរ។

ទោះយ៉ាងណាក៏លោក ធួន ស៊ីណាន ក៏បានស្នើ​ឲ្យ​បណ្តាអាជីវកម្មទេសចរណ៍សណ្ឋាគារ ផ្ទះស្នាក់ និ​ងភោជនីយដ្ឋាននានា ​សូមកុំដំឡើងថ្លៃសេវា ដើម្បីរួមចំណែកជម្រុញចលនា​កំណើន​ទេសចរជាតិ​អន្តរ​ជាតិ​អោយ​បាន​ល្អ​ប្រសើរ​ឡើងវិញ។

សូម​បញ្ជាក់ថា​ នៅក្នុងតាមសារាចរស្តីពីការរៀបចំគ្រប់គ្រង​ចរន្តភ្ញៀវទេសចរ និង​ការពង្រឹង​គុណភាព​ផលិត​ផល​ទេស​ចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកល២០២១​ ឆ្លងចូលឆ្នាំ២០២២ ក្រសួង​ទេសចរណ៍​ក៏បាន​ណែនាំ​បណ្តា​មូលដ្ឋាន​អាជីវ​កម្ម​ទេសចរណ៍​ត្រូវពង្រឹង​អនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍ ​និងនីតិវិធិស្តង់ដាអប្បបរមា SOP ​ដើម្បីរក្សាស្ថេរភាព​អាជីវកម្ម​និង​ធានាសុវត្ថិភាព​ជូនភ្ញៀវ​ទេសចរជាតិអន្តរជាតិ ​និងសូម​រក្សាតម្លៃផលិតផល និងសេវាអោយបានសមរម្យ ហើយ​រាល់តម្លៃ ស្នាក់នៅ ម្ហូបអាហារ ​និងសេវាផ្សេងៗទៀត ត្រូវ​សរសេរ​អោយបានច្បាស់នៅក្នុង​តារាង​ដើម្បីជម្រាបជូនភ្ញៀវដឹងជាមុន​ ចៀស​វាង​ការកំណត់តម្លៃខ្ពស់ហួសហេតុ ។

ក្នុងសារាចរណែនាំនោះ​ ក៏បានបញ្ជាក់ដែរថា ក្នុងករណីមូលដ្ឋានអាជីវកម្មទេសចរណ៍​ណាមិន​អនុវត្ត​តាម​តារាង​តម្លៃ ​ដែលបាន​បិទផ្សាយម្ចាស់អាជីវកម្មត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ជាធរមាន៕

រូបអត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm