ជនភៀសខ្លួនស៊ូដង់១១នាក់ស្លាប់ ដោយសារខ្សោះជាតិទឹក នៅវាលខ្សាច់ប្រទេសលីប៊ី

2025/05/23 02:46:48 pm        60

អង្គភាពសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ដរបស់ប្រទេសលីប៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនភៀសខ្លួនស៊ូដង់ចំនួន១១នាក់បានស្លាប់ដោយសារការខ្សោះជាតិទឹកនៅលើវាលខ្សាច់ភាគខាងត្បូងប្រទេសលីប៊ី បន្ទាប់ពីយានយន្តដឹកពួកគេបានខូចនៅជិតទីក្រុង Kufra ភាគអាគ្នេយ៍ប្រទេសលីប៊ី។

អង្គភាពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «អ្នកដំណើរស៊ូដង់ដែលបានភៀសខ្លួន បានជាប់គាំងនៅលើវាលខ្សាច់សាហារ៉ា បន្ទាប់ពីរថយន្តរបស់ពួកគេបានខូច»។ សេចក្តីថ្លែងការណ៍បន្ថែមថា ស្ត្រី និងកុមារ ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយ មនុស្ស១៥នាក់ផ្សេងទៀតដែលធ្វើដំណើរជាមួយក្រុមត្រូវបានជួយសង្គ្រោះ។

យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បង្ហាញពីហានិភ័យកើនឡើងដែលប្រឈមដោយអ្នកភៀសខ្លួនចេញពីជម្លោះនៅប្រទេសស៊ូដង់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣ ហើយចាប់តាំងពីពេលនោះមក មនុស្សជាង ១២លាននាក់បានភៀសខ្លួនចេញ និងប្រហែល៤លាននាក់ បានឆ្លងចូលប្រទេសជិតខាងដើម្បីស្វែងរកទីសុវត្ថិភាព។

អង្គការUNHCR បាននិយាយថាចំនួនជនភៀសខ្លួនស៊ូដង់នៅក្នុងប្រទេសលីប៊ី បានកើនឡើងដល់ ៣១៣.០០០នាក់ គិតត្រឹមខែឧសភានេះ។ ប្រទេសលីប៊ី ជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ដែលមានបំណងទៅដល់អឺរ៉ុប នៅតែបន្តរកមធយោបាយដោះស្រាយបញ្ហាអស្ថិរភាពនយោបាយ និងអសន្តិសុខ។

អត្ថបទដែលទាក់ទង

បាតុករអ៊ីស្រាអែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងជំរុញឲ្យមានកិច្ចព្រមព្រៀងចំណាប់ថ្នូរ
2025/05/25 01:38:14 pm        1
យានដ្រូនរបស់រុស្ស៊ី វាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ នៅខាងក្រៅរដ្ឋធានី
2025/05/25 12:44:31 pm        1
កូនៗ ៩នាក់របស់ប្តីប្រពន្ធវេជ្ជបណ្ឌិត នៅហ្កាហ្សា ស្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល
2025/05/25 12:37:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បាតុករអ៊ីស្រាអែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងជំរុញឲ្យមានកិច្ចព្រមព្រៀងចំណាប់ថ្នូរ

2025/05/25 01:38:14 pm
​បេក្ខជន៤១រូបប្រឡងប្រជែងគ្នាដណ្តើមយកកន្លែងក្របខណ្ឌជាមន្ត្រីច្បាប់ចំនួន ១៥កន្លែង នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី
2025/05/25 01:34:50 pm
​ក្រសួង ស្ថាប័ន ប្រជុំរៀបចំផែនការសកម្មភាពការងារ ដើម្បីសិក្សាពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាល
2025/05/25 01:21:50 pm
​កម្ពុជា គ្រោងបង្កើត QR Code លើប្រភពទំនិញកសិផល ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់
2025/05/25 12:54:35 pm
​យានដ្រូនរបស់រុស្ស៊ី វាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ នៅខាងក្រៅរដ្ឋធានី
2025/05/25 12:44:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/23 03:22:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/24 03:18:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am