អាមេរិក និងប្រទេសក្នុងតំបន់ សហការគ្នាដោះស្រាយបញ្ហាអ្នកទោសក្រុម Daesh នៅស៊ីរី

2025/05/23 09:49:06 pm        540

ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយនៅក្នុងអត្ថាធិប្បាយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ទួរគី សហរដ្ឋអាមេរិក ស៊ីរី និងអ៊ីរ៉ាក់ បានបង្កើតក្រុមការងារមួយ ដើម្បីព្យាយាមដោះស្រាយបញ្ហាអ្នកទោសក្រុមដេស(Daesh) ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសស៊ីរី។

កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃើដ ឬ SDF គ្រប់គ្រងផ្នែកដ៏ធំនៃភាគឦសានប្រទេសស៊ីរី ជាប់ព្រំដែនទួរគីនិងអ៊ីរ៉ាក់ ហើយត្រួតពិនិត្យជំរំពន្ធនាគារជាង ១០កន្លែង ដែលឃុំខ្លួនក្រុម Daesh រាប់ពាន់នាក់ ដែលត្រូវបានគេស្គាល់ថា ជាក្រុមរដ្ឋឥស្លាម ឬ IS គឺក្រុមយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគេ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឲ្យរដ្ឋាភិបាលស៊ីរី «ទទួលខុសត្រូវ» សម្រាប់អ្នកទោស Daesh ប្រហែល ៩.000នាក់ នៅពេលលោកជួបប្រធានាធិបតីស៊ីរីលោក Ahmad Al-Sharaa ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី ១៤ ខែឧសភា។

លោក អឺដូហ្កាន់ បាននិយាយថា គណៈកម្មាធិការមួយ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយអ្វីដែលត្រូវធ្វើជាមួយអ្នកទោស ជាពិសេសស្ត្រី និងកុមារ ដែលត្រូវបានឃុំខ្លួន នៅជំរំ ជនភៀសខ្លួន ដូចជាជំរំ Al-Hol នៅភាគខាងជើងប្រទេសស៊ីរី។ ការអត្ថាធិប្បាយរបស់លោកនៅលើគេហទំព័រប្រធានាធិបតី ត្រូវបានចេញផ្សាយ នៅពេលលោកត្រឡប់មកពីដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី។

លោក អឺដូហ្កាន់ បាននិយាយថា៖«អ៊ីរ៉ាក់ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើបញ្ហាជំរំ។ «ភាគច្រើននៃស្ត្រី និងកុមារ នៅក្នុងជំរំ Al Hol ជាពិសេសជារបស់អ៊ីរ៉ាក់និងស៊ីរី។ ដូច្នេះប្រទេសទាំងពីរនេះ គួរតែធ្វើអ្វីដែលចាំបាច់សម្រាប់ពួកគេ»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        11
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm