វេជ្ជបណ្ឌិតអង់គ្លេស ដែលធ្វើការនៅតំបន់ហ្កាហ្សា ពណ៌នាទឹកដីនេះថា ជាកន្លែងសត្តឃាត

2025/05/23 10:14:36 pm        62

វេជ្ជបណ្ឌិតអង់គ្លេសដែលធ្វើការនៅតំបន់ហ្កាហ្សា បានពណ៌នាទឹកដីនេះថា ជាកន្លែងសត្តឃាត ដែលអ្នកជំងឺដែលពួកគេកំពុងព្យាបាល មានកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។

គ្រូពេទ្យវះកាត់កែសម្ផស្ស និងអ្នកឯកទេសផ្នែកឆ្អឹងមកពីចក្រភពអង់គ្លេស មានមូលដ្ឋាននៅមន្ទីរពេទ្យ Amal និង Nasser នៅក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងនៃទឹកដីនេះ។

សារព័ត៌មាន Sky News បានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Tom Potokar ដែលជាគ្រូពេទ្យវះកាត់កែសម្ផស្ស ដែលមានឯកទេសខាងរបួសរលាកបានធ្វើការនៅតំបន់ហ្កាហ្សាចំនួន ១៦ដង ប៉ុន្តែបាននិយាយថា បេសកកម្មនេះ បានបង្ហាញពីកម្រិតនៃការបំផ្លិចបំផ្លាញខ្លាំងជាងដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ក្នុងឆ្នាំ ២០២៣។ 

លោក Potokar បាននិយាយបន្ទាប់ពីធ្វើការវះកាត់ស្ត្រីប៉ាឡេស្ទីន ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលប្តីនិងកូន ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលថា៖«អ្វីដែលអ្នកអាចនិយាយ វាពិតជាគួរឲ្យរន្ធត់ណាស់ ហើយវាក៏ជាកន្លែងសត្តឃាត»។

លោកបានជំរុញមេដឹកនាំពិភពលោកឲ្យ «ឈប់និយាយ ហើយធ្វើអ្វីមួយ ដើម្បីចាត់វិធានការ»។

លោក Potokar បានផ្លាស់ទៅមន្ទីរពេទ្យ Amal កាលពីសប្តាហ៍មុន បន្ទាប់ពីមន្ទីរពេទ្យអ៊ឺរ៉ុបក្បែរនោះ ដែលលោកធ្លាប់ធ្វើការ ត្រូវបានវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល ហើយបង្ខំឲ្យបិទ។

ការថែទាំសុខភាពរបស់ហ្កាហ្សា គឺស្ថិតក្នុងស្ថានភាពដួលរលំ ដោយមន្ទីរពេទ្យ ត្រូវបានកំណត់គោលដៅម្តងហើយម្តងទៀតដោយអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម នៅក្នុងខែតុលា ឆ្នាំ ២០២៣។

ការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែកឥតឈប់ឈរ បានសម្លាប់មនុស្សជាង ៥៣.000 នាក់ ហើយមន្ទីរពេទ្យពោរពេញដោយជនជាតិប៉ាឡេស្ទីន ដែលមានរបួសទាក់ទងនឹងការបាញ់ប្រហារ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm