តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vasily Nebenzya បានប្រកាសថា ការពណ៌នាមិនពិតអំពីស្ថានភាពជុំវិញអ៊ុយក្រែន នៅក្នុងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ស្តីពីការការពារជនស៊ីវិល ក្នុងជម្លោះប្រដាប់អាវុធ ធានាឲ្យមានការស៊ើបអង្កេតជាផ្លូវការ នៅអង្គការពិភពលោកនេះ។
បេសកជនរូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា៖«របាយការណ៍របស់លោកអគ្គលេខាធិការដែលងត្រូវរៀបចំសម្រាប់កិច្ចប្រជុំរបស់យើង នៅក្នុងផ្នែកដែលទាក់ទងនឹងអ៊ុយក្រែន លើឡើងអំពីចំនួនជនស៊ីវិលរុស្ស៊ី ដែលរងផលប៉ះពាល់ដោយជម្លោះតែម្តងប៉ុណ្ណោះ ទាក់ទងនឹងជនភៀសខ្លួន។ យ៉ាងណាក៏ដោយ វាមិនបញ្ជាក់ថា ការលើកឡើងនេះ សំដៅទៅលើការប្រើប្រាស់ជនស៊ីវិលរាប់រយនាក់ ដែលត្រូវបានចាប់ពង្រត់ដោយទាហានអ៊ុយក្រែន នៅក្នុងតំបន់ Kursk ជាចំណាប់ខ្មាំងនោះទេ។

លោកបានបន្ថែមថា៖«ផ្ទុយទៅវិញ របាយការណ៍នេះ បានលើកឡើងពីការវាយប្រហារចំនួន ៣០០លើក លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន។ របាយការណ៍ បានខកខានក្នុងការនិយាយថា ទាំងនេះ គឺជាទីតាំងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រគោលបំណងយោធា។ លើសពីនេះទៅទៀត តួរលេខរបស់ភាគីអ៊ុយក្រែន គឺគ្រាន់តែជាការជឿជាក់ប៉ុណ្ណោះ។ របាយការណ៍នេះ ថែមទាំងសំដៅទៅលើការចម្លងដែលមិនអាចទទួលយកបាននៃរឿងមិនពិតរបស់លោកខាងលិចអំពីកុមារ ដែលត្រូវបានបំបែកចេញពីឪពុកម្តាយរបស់ពួកគេ និងត្រូវបានជម្លៀសដោយបង្ខំ ដោយគ្មានព័ត៌មានជាក់លាក់ ឬព័ត៌មានជំនួយ។
