ការដេញដោលតាមទូរទស្សន៍ ធ្វើឲ្យការប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងកាន់តែស្វិតស្វាញ

2025/05/23 10:56:28 pm        65

បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានមើលឃើញការនាំមុខរបស់លោកនៅក្នុងយុទ្ធនាការបោះឆ្នោតធ្លាក់មកនៅក្នុងកម្រិតដ៏ស្ដួចស្ដើងយ៉ាងឆាប់រហ័ស អំឡុងការស្ទង់មតិចុងក្រោយបង្អស់ដែលត្រូវបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ ខណៈដែលលោក Kim Moon-soo របស់គណបក្សអភិរក្សនិយម បានឡើងប្រជាប្រិយភាព បន្ទាប់ពីមានការជជែកដេញដោលតាមទូរទស្សន៍ជាលើកដំបូងរបស់ពួកលោក។

បេក្ខជនរបស់បក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ (DP) លោក Lee មានការគាំទ្រប្រហែល ៤៥ភាគរយ នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Gallup Korea ដែលត្រូវបានធ្វើឡើងពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ដោយបានធ្លាក់ចុះ ៦ភាគរយ ធៀបនឹងសប្តាហ៍មុន។ ចំណែកសំឡេងគាំទ្រ ចំពោះលោក Kim របស់បក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន (PPP) បានឡើងដល់ ៣៦ភាគរយ ពោលគឺកើនចំនួន ៧ភាគរយ។ បើទោះបីជាលទ្ធផលនោះ នៅតែបានបង្ហាញថា លោក Lee មានប្រៀបក៏ដោយ ក៏លោក Kim អាចមានឱកាសទៅកាន់តែកៀកនឹងគូប្រជែងរបស់ខ្លួនបានដែរ ប្រសិនបើលោកអាចបញ្ចុះបញ្ចូលលោក Lee Jun-seok របស់គណបក្សកំណែទម្រង់ (RP) ឲ្យដកខ្លួនចេញពីការប្រកួតប្រជែង ហើយរូបលោកអាចប្រមូលបានសំឡេងគាំទ្រភាគច្រើនរបស់បេក្ខជនរូបនេះ។

ការស្ទង់មតិនេះ កើតមានឡើងបន្ទាប់ពីគូប្រកួតប្រជែង បានឡើងតទល់គ្នានៅក្នុងកម្មវិធីជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង កាលពីថ្ងៃទី១៨ ខែឧសភា។ ការស្ទង់មតិ ក៏បានឲ្យដឹងផងដែរថា មនុស្សកាន់តែច្រើន កំពុងបង្ហាញនូវការជ្រើសរើសរបស់ពួកគេ នៅពេលដែលការបោះឆ្នោតកាន់តែជិតមកដល់ ដោយចំនួននៃអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្ត បានធ្លាក់ចុះដល់កម្រិតដែលត្រូវបានគេមើលឃើញនៅមុនការបោះឆ្នោតប្រធានាធិបតីចុងក្រោយ។ 

ការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍លើកទី២ ត្រូវគ្រោងធ្វើនៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ។ ប្រជាជនកូរ៉េខាងត្បូង នឹងទៅបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីមានអស្ថិរភាពនយោបាយរយៈពេល ៦ខែ ដែលបង្កឡើងដោយការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm