ប្រមុខ WHO និយាយទាំងទប់ទឹកភ្នែក ដោយអង្វរអ៊ីស្រាអែលបង្ហាញ «ក្ដីមេត្តា» នៅតំបន់ហ្កាហ្សា

2025/05/23 11:05:24 pm        110

ដោយនិយាយទាំងប្រឹងទប់ទឹកភ្នែក ប្រមុខអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានជំរុញឲ្យអ៊ីស្រាអែលមាន «ក្តីមេត្តា» នៅក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា ហើយបានទទូចថា សន្តិភាពនឹងក្លាយជាផលប្រយោជន៍របស់អ៊ីស្រាអែល។

អំឡុងពេលថ្លៃងសុន្ទរកថាពេញទៅដោយការរំជួលចិត្ត នៅឯសន្និបាតប្រចាំឆ្នាំរបស់ WHO លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា សង្រ្គាមកំពុងធ្វើឲ្យអ៊ីស្រាអែលឈឺចាប់ ហើយនឹងមិននាំមកនូវដំណោះស្រាយយូរអង្វែងទេ។

លោកវេជ្ជបណ្ឌិត Tedros វ័យ ៦០ឆ្នាំ ដែលតែងតែរំលឹកពីសម័យសង្គ្រាមផ្ទាល់ខ្លួនរបស់លោក ក្នុងប្រទេសអេត្យូពី បាននិយាយថា៖ «ខ្ញុំអាចទទួលបានអារម្មណ៍ថា មនុស្ស នៅតំបន់ហ្កាហ្សា មានអារម្មណ៍យ៉ាងណា នាពេលនេះ។ ខ្ញុំអាចទទួលបានក្លិនពីទីនោះ។ ខ្ញុំអាចមើលឃើញទិដ្ឋភាព នៅទីនោះ។ ខ្ញុំអាចសូម្បីតែឮសំឡេងពីទីនោះ។ ហើយនេះគឺដោយសារតែស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្តខ្លាំងក្លា (PTSD)»។

លោកបានបន្ថែមថា៖ «អ្នកអាចសាកស្រមៃមើលថា តើមនុស្សម្នាកំពុងរងទុក្ខកម្រិតណាទៅ។ វាគឺពិតជាកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដែលយកអាហារជាអាវុធ។ វាគឺពិតជាកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដែលយកការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រាជាអាវុធ»។

លោកបណ្ឌិត Tedros បានបន្តថា មានតែដំណោះស្រាយនយោបាយទេដែលអាចនាំមកនូវសន្តិភាពដ៏មានអត្ថន័យ។ លោកបានសង្កត់ធ្ងន់ថា៖ «ការអំពាវនាវឲ្យមានសន្តិភាព ពិតណាស់គឺជាផលប្រយោជន៍ដ៏ល្អបំផុត សម្រាប់អ៊ីស្រាអែលផ្ទាល់តែម្ដង។ ខ្ញុំមានអារម្មណ៍ថា សង្រ្គាមកំពុងធ្វើឲ្យអ៊ីស្រាអែលឈឺចាប់ហើយវានឹងមិននាំមកនូវដំណោះស្រាយយូរអង្វែងទេ។ ខ្ញុំសូមសួរថា តើអ្នកអាចមានក្ដីមេត្តាបានដែរ ឬទេ។ វាល្អសម្រាប់អ្នក និងល្អសម្រាប់ប៉ាឡេស្ទីន ហើយវាល្អសម្រាប់មនុស្សជាតិ»។ 

អង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែឧសភា បានចាប់ផ្តើមចែកចាយជំនួយប្រហែល ៩០ឡាន ជាការដឹកជញ្ជូនលើកដំបូងទៅកាន់តំបន់ហ្កាហ្សា គិតចាប់តាំងពីអ៊ីស្រាអែល បានរាំងខ្ទប់ទាំងស្រុងកាលពីថ្ងៃទី២ ខែមីនា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm