អាមេរិកនឹងដាក់ទណ្ឌកម្មលើស៊ូដង់ ក្រោយរកឃើញថា រដ្ឋាភិបាលបានប្រើអាវុធគីមី

2025/05/23 11:09:15 pm        70

ក្រសួងការបរទេស កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសស៊ូដង់ បន្ទាប់ពីបានកំណត់ថា រដ្ឋាភិបាលរបស់ប្រទេសនេះ បានប្រើប្រាស់អាវុធគីមីនៅឆ្នាំ២០២៤ ក្នុងអំឡុងពេលមានជម្លោះ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។

អ្នកនាំពាក្យក្រសួង លោកស្រី Tammy Bruce បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការ ចំពោះស៊ូដង់ នឹងរួមបញ្ចូលការរឹតបន្តឹងលើការនាំចេញរបស់សហរដ្ឋអាមេរិក និងបន្ទាត់ឥណទានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយនឹងចូលជាធរមាននៅថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីសភាត្រូវបានជូនដំណឹងជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍។

លោកស្រី Bruce បានបន្ថែមថា៖ «សហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់បញ្ឈប់ការប្រើប្រាស់អាវុធគីមីទាំងអស់ និងអនវុត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀង CWC (អនុសញ្ញាហាមប្រាមមិនឲ្យប្រើប្រាស់អាវុធគីមី»។

ក្រសួងការបរទេសស៊ូដង់មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សង្គ្រាមនៅស៊ូដង់ បានផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ២០២៣ ខណៈការតស៊ូដណ្ដើមអំណាច រវាងកងទ័ព និង RSF បង្កឲ្យមានរលកនៃអំពើហិង្សាជនជាតិភាគតិចជាបន្តបន្ទាប់ ដែលបង្កើតបានជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក និងបានធ្វើឲ្យតំបន់ជាច្រើនធ្លាក់ចូលក្នុងគ្រោះទុរភិក្ស។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងប្រហែល ១៣លាននាក់ត្រូវផ្លាស់ទីលំនៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm