នាយករដ្ឋមន្ត្រីប៉ូឡូញ៖ សមុទ្របាល់ទិក អាចក្លាយជាកន្លែងនៃការប្រឈមមុខគ្នាជាអចិន្ត្រៃយ៍ រវាងរុស្ស៊ីនិងលោកខាងលិច

2025/05/24 12:48:44 am        64

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានព្រមានក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពជើងទឹក នៅទីក្រុងGdynia ថា សមុទ្របាល់ទិក ប្រឈមនឹងការក្លាយទីកន្លែងនៃជម្លោះរវាងប្រទេសរុស្ស៊ី និងលោកខាងលិច។ 

លោក Tusk បាននិយាយនៅក្នុងសុន្ទរកថា ដែលផ្សាយដោយសារព័ត៌មាន TVP Infoថា៖«សមុទ្របាល់ទិក បានត្រៀមខ្លួនក្លាយជាតំបន់នៃការប្រឈមមុខគ្នា ដែលកំពុងបន្ត»។ លោកបានសង្កត់ធ្ងន់ថា ឧប្បត្តិហេតុគួរឲ្យសង្ស័យនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់នេះ ទំនងជាកើនឡើងជាញឹកញាប់។

កាលពីថ្ងៃពុធ លោក Tusk បានគូសបញ្ជាក់ពី «សកម្មភាពគួរឲ្យសង្ស័យ» ដែលពាក់ព័ន្ធនឹងនាវាដែលត្រូវបានដាក់ទណ្ឌកម្ម នៅជិតខ្សែកាប្លិ៍ក្រោមទឹក ដែលតភ្ជាប់ប្រទេសប៉ូឡូញ និងស៊ុយអែត។ យោងតាមក្រសួងការពារជាតិប៉ូឡូញ នាវានេះកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ហើយត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរទិសដៅរបស់ខ្លួន ក្រោមការដឹកនាំរបស់យន្តហោះប៉ូឡូញ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខ្សែកាប្លិ៍ក្រោមសមុទ្រជាច្រើនខ្សែ នៅសមុទ្របាល់ទិក ត្រូវបានខូចខាតក្រោមកាលៈទេសៈគួរឲ្យសង្ស័យ។ ប្រទេសជាច្រើនដែលបានរងផលប៉ះពាល់ បានចាប់ផ្តើមចោទប្រកាន់  រុស្សីពីការពាក់ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ កាសែត Wall Street Journal ដែលបានដកស្រង់ប្រភពបានរាយការណ៍ថា ការស៊ើបអង្កេតលើការខូចខាតខ្សែថាមពល រហូតមកដល់ពេលនេះ រកមិនឃើញភ័ស្តុតាងជាក់ស្តែងណាមួយ ដែលភ្ជាប់ប្រទេសរុស្ស៊ីទៅនឹងឧប្បត្តិហេតុនេះទេ។

ចាប់តាំងពីខែមករា ឆ្នាំ ២០២៥ អង្គការណាតូបាននិងកំពុងធ្វើការល្បាត Baltic Sentry ដែលជាប្រតិបត្តិការឃ្លាំមើលដែនសមុទ្រជាបន្តបន្ទាប់ នៅក្នុងតំបន់នេះ។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រកាសថា ទីក្រុងមូស្គូនឹងមិនអនុញ្ញាតឲ្យសមុទ្របាល់ទិក ក្លាយជា    «បឹងរបស់អង្គការណាតូឡើយ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm