លោក Trump៖ កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំ បានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន

2025/05/24 12:50:43 am        82

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) បាននិយាយថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំមួយ ទើបតែត្រូវបានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន។

តាមរយៈការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានឲ្យដឹងថា៖ «កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំមួយ ទើបតែត្រូវបានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន។ វានឹងចូលជាធរមាន ក្នុងពេលឆាប់ៗនេះ។ សូមអបអរសាទរ ចំពោះភាគីទាំង២ ជុំវិញការចរចានេះ។ តើនេះអាចនាំឲ្យកើតមានអ្វីធំៗទេ???។

បើតាមមន្ត្រីចារកម្មយោធាអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) ថា អ៊ុយក្រែនបានបញ្ជូនបញ្ជីឈ្មោះអ្នកទោសសង្គ្រាមចំនួន ១.០០០នាក់ទៅឲ្យរុស្ស៊ី ដើម្បីត្រៀមសម្រាប់ការដោះដូរដ៏ធំ នាពេលខាងមុខ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង ដើម្បីឲ្យមានការដោះដូរបែបនេះ ត្រូវបានសម្រេចឡើង កាលដើមខែនេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី អំឡុងកិច្ចចរចាដោយផ្ទាល់ជាលើកដំបូង រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលជាង ៣ឆ្នាំ៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm       
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm