សម្តេចធិបតីណែនាំគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបគ្រោះធម្មជាតិនារដូវវស្សា

2025/05/24 01:01:01 am        490

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវ ត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិនារដូវវស្សា និងបានណែនាំដល់ក្រ សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យត្រៀមពូជទុកចែកជូនដល់កសិករពេលជួបគ្រោះធម្មជាតិផងដែរ។

 យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥នេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំឲ្យគ្រប់ក្រ សួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះហន្តរាយធម្មជាតិនារដូវវស្សានេះ ពិសេសគឺគ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីទូលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីអន្តរាគមន៍ ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផងនោះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដាន កម្ពស់ទឹកជាច្រចាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជដើម្បីចែកជូនកសិករក្នុង ការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានាករខូចខាតជាដើមនោះ។

 នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការ យកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្ន ដោយសារជំងឺរ ខណៈចំណាត់ ការនេះគឺដើម្បីការពារសុខភាពប្រជាពរដ្ឋ។

 បើតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ ដល់ក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រួពេទ្យ និងទីតាំងដើម្បីត្រៀមអន្តរាគមន៍បន្ទាន់ក្នុងករណីដែល ជំងឺកូវិដ១៩ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ សម្តេចធិបតី ក៏បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរាជាសេនាធិការ ត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រ ព័ន្ធការពារន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិ សេសរមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះ ជាដើម កាន់តែមានសភាពខ្លាំងជាងមុននោះ។

 នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី ក៏បានណែនាំក្រសួងធម្មការ និងសាសនា ពិនិត្យចំពោះអ្នក អះអាងថាខ្លួនមានបារមី ហើយយកសាសនាដើម្បីធ្វើអាជីវកម្ម និងឆបោកដល់ប្រជាពលរដ្ឋផងដែរ។ សម្តេច ធិបតីក៏បានក្រើនរំលឹកដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរត្រូវពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ជាពិសេសគឺអ្នកបើកបរពេលស្រវឹង និងត្រូវអនុវត្តនូវគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដោយត្រូវមានវិធានការឲ្យដូចជាភ្លៀងរលឹម ដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន ក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនដល់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ ៖ បាន  ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm