សម្ដេចធិបតីបញ្ជាឱ្យត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំង ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីផ្ទុះកូវីដខ្លាំង

2025/05/24 01:17:40 am        141

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី ក្នុងវិមា នសន្តិភាព ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ចំនួន ២។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ក្រៅពីបានពិភាក្សា ឆ្លង និងអនុម័ត សេចក្តីព្រាងរបាយការ ណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងបានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០ ២៤ រួចហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រា យធំ។ សម្ដេចក៏បានកត់សម្គាល់ពីបញ្ហាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលកំពុងកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈកម្ពុជាក៏ចាប់ផ្តើមឆ្លងឡើងវិញដែរ។ សម្តេចធិបតី បានណែនាំឱ្យក្រសួងសុខាភិបាលក្រើនរម្លឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំងចំនួនមួយលានដូសដែលជាយន្តការ«កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដជាសាកល» ហៅកាត់ (COVAX) ដែលត្រូវផ្ដល់ឱ្យកម្ពុជាបន្ថែម។

សម្តេចធិបតី បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការ ពាររន្ទះក្នុងតំបន់រម ណីយដ្ឋានទេសចរណ៍ ជាពិសេសរមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះជាដើមកាន់តែមានសភាពខ្លាំងជាងមុន។

សម្តេចធិបតីក៏បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។ សម្ដេចបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានកម្ព ស់ទឹកជាប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជស្រូវដើម្បីចែកជូនកសិករក្នុងកា រស្ដាំដំណាំស្រូវឡើងវិញ ក្នុងករណីមានការខូចខាត។

ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចធិបតីក៏បានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការដែលដឹកនាំដោយឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារដែលបានខិតខំបំពេញការងារនេះបានយ៉ាងល្អ។ សម្តេចបញ្ជាក់ថា កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីប ញ្ហាមួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញដែលត្រូវការពេលវេលា ហើយគ្រប់ប្រទេសទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា។ សម្តេចសង្ឃឹមថា កិច្ចចរចាជុំទី២ នឹងទទួលបា នលទ្ធផលជាវិជ្ជមាន៕​ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm