ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បាននិយាយថា លោកកំពុង «ផ្តល់អនុសាសន៍ឲ្យយកពន្ធ ៥០ភាគរយស្មើ លើប្រទេសសហភាពអឺរ៉ុប» បន្ទាប់ពីបានត្អូញត្អែរថា ការចរចាពាណិជ្ជកម្ម បានជាប់គាំង។ លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា ពន្ធនាំចូលថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា៕