ក្រសួង​អប់រំ​មាន​គោលដៅ​បង្កើត​សាលា​គំរូ​ យ៉ាងហោច​មួយ​សម្រាប់​គ្រប់​ខេត្ត​ទាំងអស់​ នៅ​ទូទៅ​ប្រទេស

2021/04/27 09:59:58 am        23

ភ្នំពេញ ​ ៖ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​បញ្ជាក់​ក្នុង​ឱកាស ប្រកាស​ផ្សព្វផ្សាយ​សាលាបឋមសិក្សា​ចតុមុខ​ ជា​សាលារៀន​គំរូ​ដែល​បាន ​អនុវត្ត​កម្មវិធី​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ នា​ព្រឹក​ថ្ងៃទី ៣​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ថា ​ក្រសួង​អប់រំ ​មាន​គោលដៅ​បង្កើត​ឱ្យមាន​សាលារៀន​គំរូ​យ៉ាង​ហោច​មួយ​សម្រាប់​គ្រប់​ខេត្ត​ទូទាំង​ប្រទេស ។


សម្រាប់​ព្រឹក​ថ្ងៃនេះ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ចូលរួម​ប្រកាស​ផ្សព្វផ្សាយ​សាលាបឋមសិក្សា​ចតុមុខ​ ជា​សាលារៀន​គំរូ​ដែល​បាន​ អនុវត្ត​កម្មវិធី​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​។ ការ​ក្លាយ​ជា​សាលា​គំរូ​មុនដំបូង​គេ​នេះ ព្រោះ​សាលាបឋមសិក្សា​ចតុមុខ បាន​អនុវត្ត​យ៉ាង​ល្អប្រសើរ​ស្របតាម ​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា​ ដែល​ផ្តោត​លើ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៩​។

ក្នុងឱកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នេះ ​ឯកឧត្តម ​រដ្ឋមន្ត្រី​ក៏បាន​លើក​ឡើងជា​គោលដៅ​ចង់​ឱ្យ​គ្រប់​ខេត្ត​ទាំងអស់ រៀបចំ​ឱ្យ​មាន​សាលា​គំរូ​មួយ​ក្នុង​ការ​អនុវត្ត​កម្មវិធី​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​សាលា​ផ្សេង​អនុវត្តតាម​។ ​ក្នុងការ​អនុវត្ត​ឱ្យបាន​ជោគជ័យ ​ឯកឧត្តម​ មានប្រសាសន៍​ថា ​កិច្ចការ​នេះ​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

សម្រាប់​ការ​ក្លាយជា សាលា​គំរូ​ដែល​អនុវត្ត​កម្មវិធី​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​នេះ​ លោក សូ ធី ជា​នាយករង​ក្ដាប់​រួម​ផ្នែក​បឋមសិក្សា​លើកឡើង​ដែរ​ថា​ សាលា​បាន​បំពេញ​កិច្ចការ​ជាច្រើន​ទើប​សម្រេច​បាន​កិច្ចការ​នេះ​។ កិច្ចការ​ទាំងនោះ​រួមមាន ​ការបង្កើត​គណៈកម្មកា​រ​សុខភាព ​សិក្សា ការ​បង្កើត​បន្ទប់​សុខភាព ការ​សហការ​ជាមួយ​មណ្ឌល​សុខភាព​យ៉ាង​ជិតស្និទ្ធ ​ការធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​លក់ដូរ​ក្នុង​សាលា​ត្រូវ​គោរព​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ និង​កិច្ចការ​ជាច្រើន​ទៀត​។​

​ការ​ក្លាយ​ជា​សាលា​គំរូ​នេះ ​ក៏​ជាការ​ផ្ដល់​ទំនុក​ចិត្ត​ភាព​កក់ក្ដៅ​ចំពោះ​អាណាព្យាបាល​ផងដែរ​។ នេះ​ជា​ការ​លើកឡើង​របស់ អាណាព្យាបាល​មួយរូប ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​សាលា​គំរូ​នា​ព្រឹក​នេះ​។

សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ ២០២០–២០២១​នេះ ដោយសា​រវិ​បត្តិ​ជំងឺ​កូ​វីដ ​១៩ ទើបតែ​បាន​ចាប់ផ្ដើម​ដំណើរ​ការបាន​រយៈពេល​ជិត ១​ខែ​ប៉ុណ្ណោះ ​ស្រប​ពេល​ដែល​ការសិក្សា​បែប​ចម្រុះ​នៅតែ​បន្ត​អនុវត្ត ​និង​ទាមទារ​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ត្រូវតែ​បន្ត​អនុវត្ត ​គោលការណ៍​ប្រតិបត្តិ​ ស្តង់ដារ SOP ​ឱ្យបាន​ខ្ជាប់ខ្ជួន​ដដែល​។ គិត​ត្រឹម​ថ្ងៃទី ១​ខែ កុម្ភៈ គឺ​មាន​សាលារៀន​ចំនួន ៤៤ ​ដែល​មិនទាន់​អាច​បើក​ដំណើរការ ​ព្រោះ​សាលា​ទាំងនោះ​ត្រូវ​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        3
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        7
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm