អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលការចុះចតយន្តហោះដឹកភ្ញៀវទេសចរដំបូង នៅថ្ងៃស្អែក

2021/12/16 11:19:38 pm        613

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលការចុះចតយន្តហោះដឹកភ្ញៀវទេសចរជើងដំបូងនៅថ្ងៃស្អែក បន្ទាប់ពីការអាក់ខានអស់រយៈពេលប្រមាណពីរឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការ បញ្ជាក់ឱ្យដឹងពីសំណាក់ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

អគ្គកុងស៊ុល-ស្ថានកុងស៊ុលបរទេសប្រចាំខេត្តសៀមរាប អបអរដោយទំនុកចិត្តជាមួយនឹងការត្រៀម បើកទំព័រកំណត់ត្រាជាថ្មី នៃចំនួនភ្ញៀវទេសចរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និង ទទួលទេសចរវ៉ាក់សាំងពេញលេញ។

ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប​ បានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាល​កម្ពុជា ​បានបើកប្រទេសឡើងវិញ ​និងប្រកាសទទួលភ្ញៀវទេសចរបរទេស​ ដែលបានចាក់វ៉ាក់សាំង ពេញ​លេញនោះ ​មានក្រុមហ៊ុន​អាកាស​ចរណ៍ចំនួនពីរ បានប្រកាសចាប់ផ្តើមហោះហើរ​មក​កាន់​ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ទី១ គឺក្រមហ៊ុនអាកាសចរណ៍​សាំងហ្គាពួអែរឡាញ ​នឹងធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប ទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និងទី២ គឺក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ី អែរឡាញ (Lamei Airlines) ​នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកក មកសៀមរាបវិញ ​ដោយឆ្លងកាត់ភ្នំពេញ ​ក្នុងមួយសប្តាហ៍ពីរជើង។

ឯកឧត្តម បានបង្ហាញឲ្យដឹងផងដែរនូវកិច្ចសហការរវាងប្រតិបត្តិករព្រលានយន្តហោះ ​ជាមួយ សមត្ថកិច្ច ​និងក្រុមជំនាញ ​ហើយអ្វីដែលជាការទទួលខុសត្រូវនោះ ​គឺ​ការផ្សព្វផ្សាយជូនភ្ញៀវ អំពី​នីតិវិធីប្រតិបត្តិស្តង់ដាSOP​ នៅពេលយន្តហោះត្រូវ​ចុះចត​ដល់គោលដៅនោះ។

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលដែលគណៈប្រតិភូកុងស៊ុល នៃបណ្តាប្រទេសជាមិត្ត មួយ​ចំនួន​ប្រចាំខេត្តសៀមរាប ​នៃព្រះរាជាណាចក្រកម្ពុជា​ កំពុងបំពេញទស្សនកិច្ចស្វែងយល់អំពី​ការរៀបចំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំង​ពេញ​លេញ​នោះ គឺនៅមានគម្លាតមិនលើសពី២៤ម៉ោងនោះទេ ​ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមាន​កំណត់ ត្រាជាថ្មី ​នៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសិង្ហបូរី។

គួរបញ្ជាក់ដែរថា ក្នុង​ដំណើរ​ទស្សនកិច្ចនេះ ​រដ្ឋបាលខេត្ត​បាន​អញ្ជើញ​ចូលរួម ​អគ្គកុង​ស៊ុលសា ធារណរដ្ឋសង្គមនិយមវៀតណាម​ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រធានការិយាល័យកុងស៊ុល នៃសាធារណរដ្ឋប្រជាមានិតចិន​ ការិយាល័យកុងស៊ុលជប៉ុន ​និងប្រធានស្ថានកុងស៊ុល នៃព្រះរាជាណាចក្រហូឡង់ប្រចាំខេត្តសៀមរាប។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាខេត្តសៀមរាប និងក្រុមការងារ​អនុវត្តនីតិប្រតិបត្តិ​ស្តង់ដារ ​SOP បានបង្ហាញឲ្យដឹងដែរថា ​ការត្រួតពិនិត្យនឹងត្រូវបានធ្វើឡើង​ដោយ​ហ្មត់ចត់​បំផុត ទី១ ភ្ញៀវដែលត្រូវឆ្លងកាត់អាកាសយានដ្ឋាន ​ត្រូវតែ​មាន​ប័ណ្ណចាក់វ៉ាក់សាំង​ពេញលេញ ទី២- ត្រូវមានប័ណ្ណបញ្ជាក់ថា បានធ្វើ PCR ៧២ម៉ោង មុនមកដល់គោលដៅ ​និងប័ណ្ណប្រកាសសុខភាព។

ភ្ញៀវទេសចរអន្តរជាតិ​ ដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​ត្រូវ​តែទទួលការធ្វើ តេស្ត​រហ័សពីក្រុមការងារ ​បើអវិជ្ជមាន ​គឺអាចធ្វើដំណើរកំសាន្តបាន ​បើស្ថិតក្នុងករណីអវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល ​តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់​បានរបស់ភ្ញៀវ តែ​បើ​លទ្ធផលវិជ្ជមាន ពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័ក​នៅក្នុងបន្ទប់ដាច់ដោយឡែក នៃ​សណ្ឋាគារស្នាក់នៅនោះតែម្តង៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm