ប្រមុខUN៖ អ៊ីស្រាអែល អនុញ្ញាតឲ្យដឹកជញ្ជូនជំនួយក្នុងចំនួន «តិចតួចបំផុត» សម្រាប់តំបន់ហ្កាហ្សា

2025/05/24 06:06:26 pm        104

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ ទី២៣ ឧសភា បាននិយាយថា អ៊ីស្រាអែលបានអនុញ្ញាតលំហូរជំនួយក្នុងចំនួនតិចតួចបំផុតសម្រាប់តំបន់ហ្កាហ្សា ខណៈត្រូវការជំនួយយ៉ាងច្រើន ហើយជាថ្មីម្តងទៀតអង្គការសហប្រជាជាតិបានផ្តល់សញ្ញាថា នឹងមិនចូលរួមក្នុងផែនការចែកចាយជំនួយថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិក នោះទេ។

លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើគ្មានការទទួលបានជំនួយរហ័ស គួរឱ្យទុកចិត្ត សុវត្ថិភាព និងនិរន្តរភាពនោះទេ មនុស្សកាន់តែច្រើននឹងស្លាប់ ហើយផលវិបាករយៈពេលវែងលើប្រជាជនទាំងមូលនឹងកាន់តែជ្រៅ»។

អ៊ីស្រាអែលនិយាយថា រថយន្តដឹកជំនួយប្រហែល៣០០គ្រឿងបានចូលក្នុងតំបន់ហ្កាហ្សាតាមច្រកឆ្លងកាត់ Kerem Shalom ចាប់តាំងពីខ្លួនបានដកចេញការបិទផ្លូវរយៈពេល១១សប្តាហ៍នៅហ្កាហ្សាកាលពីថ្ងៃចន្ទ ប៉ុន្តែ លោក Guterres បាននិយាយថា រហូតមកដល់ពេលនេះមានតែប្រហែលមួយភាគបីនៃរថយន្តដឹកជំនួយទាំងនោះ ត្រូវបានដឹកជញ្ជូនពីច្រកឆ្លងកាត់ទៅកាន់ឃ្លាំងស្តុកជំនួយ នៅក្នុងតំបន់ហ្កាហ្សាដោយសារតែអសន្តិសុខ។

អ៊ីស្រាអែល បានអនុញ្ញាតឱ្យការដឹកជញ្ជូនជំនួយដោយអង្គការសហប្រជាជាតិ និងក្រុមជំនួយផ្សេងទៀតបន្តក្នុងរយៈពេលខ្លី រហូតដល់គំរូចែកចាយជំនួយថ្មីគាំទ្រដោយសហរដ្ឋអាមេរិកដំណើរការដោយមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សាដែលទើបបង្កើតថ្មី នឹងដំណើរការនៅចុងខែនេះ។ អង្គការសហប្រជាជាតិ និយាយថា ផែនការនេះលំអៀង ឬមិនអព្យាក្រឹតទេ ហើយខ្លួននឹងមិនពាក់ព័ន្ធឡើយ។

អ៊ីស្រាអែលបាននិយាយថា ការបិទផ្លូវរបស់ខ្លួនគឺមានគោលបំណងមួយផ្នែកដើម្បីបញ្ឈប់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ពីការបង្វែរនិងរឹបអូសយកជំនួយ។ ប៉ុន្តែក្រុមហាម៉ាសបានបដិសេធការលួចជំនួយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm