រុស្ស៊ីបាញ់មីស៊ីល និងយានដ្រូនលើរដ្ឋធានីអ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីការដោះដូរឈ្លើយសឹកបានចាប់ផ្តើម

2025/05/24 10:38:32 pm        262


រដ្ឋធានី Kyiv របស់អ៊ុយក្រែន ស្ថិតក្រោមការវាយប្រហារដោយយានដ្រូន និងមីស៊ីល របស់រុស្ស៊ី កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍សប្ដាហ៍នេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមការដោះដូរឈ្លើយសឹកធំមួយ។   

យោងតាមនគរបាលជាតិរបស់ប្រទេសអ៊ុយក្រែន ដែលនិយាយនៅលើបណ្ដាញ Telegram មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានរងរបួសនៅទូទាំងស្រុកជាច្រើនក្នុងរដ្ឋធានី។  

អភិបាលក្រុង Vitali Klitschko បាននិយាយថា ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យ និងបន្សល់ទុកនូវកម្ទេចកម្ទីនៅទូទាំងរដ្ឋធានី។ មន្ត្រីបាននិយាយថា អគារលំនៅឋានជាច្រើនបានរងការខូចខាត។

គេបានលឺសំឡេងការផ្ទុះ និងស៊ីរ៉ែនខ្លាំងៗពាសពេញរដ្ឋធានីនៅក្នុងវីដេអូចែករំលែកដោយ សារព័ត៌មាន Reuters ។ គេបានមើលឃើញមានអគ្គិភ័យជាច្រើនកន្លែងនៅពេលយប់នោះ។

ការវាយប្រហារទាំងយប់បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានបញ្ចប់ដំណាក់កាលដំបូងនៃអ្វីដែលគេរំពឹងថាជាការដោះដូរឈ្លើយសឹកដ៏ធំបំផុតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

ការដោះដូរនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយនឹងបន្តនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយទីក្រុង Kyiv និង Moscow រំពឹងថានឹងដោះដូរមនុស្សចាប់ពី១.០០០នាក់ទៅ២.០០០នាក់ ពីភាគីនីមួយៗ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm