រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាត់វិធានការជាក់ស្តែងជាលើកដំបូងរបស់ខ្លួនក្នុងការផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ប្រទេសស៊ីរី បន្ទាប់ពីមានគោលនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅខែនេះអំឡុងលោកបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ។
កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសពីការបន្ធូរបន្ថយដល់ក្រុមបុគ្គល និងអង្គភាពមួយចំនួន ដែលខ្លួនបាននិយាយថានឹង បើកដំណើរការការវិនិយោគថ្មី និងសកម្មភាពវិស័យឯកជនស្របតាមយុទ្ធសាស្ត្រអាមេរិកជាធំរបស់លោTrump (Trump’s]America First strategy) ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញក្នុងពេលដំណាលគ្នាការលើកលែងចំពោះច្បាប់ឆ្នាំ២០១៩ ច្បាប់ការពារជនស៊ីវិលស៊ីរី ដែលនឹងអនុញ្ញាតឱ្យដៃគូបរទេស សម្ព័ន្ធមិត្ត និងតំបន់របស់អាមេរិក អាចដោះសោសក្តានុពលរបស់ស៊ីរីបន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថា ការលើកលែងនេះនឹង សម្រួលដល់ការផ្តល់អគ្គិសនី ថាមពល ទឹក និងអនាម័យ និងអនុញ្ញាតឱ្យមានការឆ្លើយតបផ្នែកមនុស្សធម៌កាន់តែមានប្រសិទ្ធភាពនៅទូទាំងប្រទេសស៊ីរី៕