នគរបាលបានបង្កើនសន្តិសុខនៅតាមសាលារៀន និងអគារសាសនានៅទូទាំងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ២៣ ឧសភា ស្របពេលរដ្ឋធានីសហរដ្ឋអាមេរិក បានជួបប្រទះការបាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់ នៅខាងក្រៅសារមន្ទីរជ្វីហ្វ។
បុរសមកពីទីក្រុងឈីកាហ្គោវ័យ៣១ ឆ្នាំដែលត្រូវបានចោទប្រកាន់ពីការវាយប្រហារកាលពីថ្ងៃពុធសប្ដាហ៍នេះ បានស្រែកថា "ដោះលែងប៉ាឡេស្ទីន" នៅពេលរូបគេត្រូវបាននគរបាលចាប់ខ្លួន ដែលជំរុញឱ្យមានក្ដីបារម្ភការកើនឡើងនៃការប្រឆាំងសាសនាជ្វីហ្វ ចាប់តាំងពីការលុកលុយរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសមិនធ្លាប់មានកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣កន្លងទៅ។
ស្នងការនគរបាលក្រុង លោក Pamela A. Smith បានប្រាប់អ្នកយកព័ត៌មានថា នៅជុំវិញរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី អ្នកនឹងមើលឃើញវត្តមានមន្ត្រីអនុវត្តច្បាប់កាន់តែច្រើននៅជុំវិញសហគមន៍ អ្នកនឹងមើលឃើញពួកលោកនៅជុំវិញស្ថាប័ននានាផ្អែកលើជំនឿរបស់ពួកលោក ។
អ្នកទាំងអស់គ្នានឹងបានមើលឃើញវត្តមានកងកម្លាំងនគរបាលកើនឡើងនៅជុំវិញសាលារៀន និងកន្លែងនានា ដូចជាមជ្ឈមណ្ឌលសហគមន៍ជ្វីសនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ជាដើម៕