មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង ជាប្រធានបទត្រូវពិភាក្សារបស់មេដឹកនាំអាស៊ាន សម្រាប់កិច្ចប្រជុំកំពូលលើកទី៤៦

2025/05/25 06:44:40 pm        150

អគ្គលេខាធិការ ឯកឧត្តម Kao Kim Hourn (កៅ គឹមហ៊ួន) បានប្រាប់ឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងផ្តោតលើវិបត្តិរបស់មីយ៉ាន់ម៉ា និងកិច្ចចរចាសមុទ្រចិនខាងត្បូង នៅឯកិច្ចប្រជុំកំពូលលើកទី៤៦ របស់ខ្លួន ខណៈការត្រៀមរៀបចំកំពុងដំណើរការនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ (ទី២៤ ខែឧសភា)។

ឯកឧត្តម កៅ គឹមហ៊ួន បានបញ្ជាក់ថា អាស៊ានបាននិងកំពុងឆ្លើយតបទាំងលក្ខណៈសមូហភាព និងបុគ្គល ចំពោះការវិវត្ត នៅសហភាពមីយ៉ាន់ម៉ា ក្នុងនោះរួមទាំងការបំផ្លិចបំផ្លាញដោយសារគ្រោះរញ្ជួយដី នាពេលថ្មីៗនេះផងដែរ។

ហើយជាមួយគ្នានេះ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរថា ខណៈពេលដែលភាពតានតឹងនៅតែបន្តកើតមាន នៅសមុទ្រចិនខាងត្បូង «ទាំងប្រទេសចិន និងអាស៊ាន បានប្តេជ្ញាចិត្តក្នុងការបញ្ចប់ដំណើរការចរចា នៅឆ្នាំក្រោយ»។ លើសពីនេះទៀត ឯកឧត្តមអគ្គលេខាធិការ បានប្រាប់សារព័ត៌មាន Reuters ថា ប្លុកកំពុងរៀបចំផែនការរយៈពេលវែង សម្រាប់តំបន់។

ឯកឧត្តម កៅ គឹមហ៊ួន បានសង្កត់ធ្ងន់ថា៖ «អាស៊ានមិនមានប្រតិកម្មទេ ប៉ុន្តែមានចក្ខុវិស័យខ្លាំងក្លា តាមរយៈចក្ខុវិស័យរយៈពេលវែងនេះ។ នេះផ្តល់ឲ្យយើងនូវផែនទីបង្ហាញផ្លូវ ដើម្បីដឹកនាំការកសាងសហគមន៍អាស៊ាន ដើម្បីណែនាំផ្លូវដែលយើងនឹងបន្តពន្លឿនការធ្វើសមាហរណកម្មក្នុងតំបន់ និងដើម្បីចូលរួមជាមួយដៃគូខាងក្រៅរបស់យើង»។

ចំណែកប្រធានអាស៊ាន បានលើកឡើងថា កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ នៅរដ្ឋធានីនៃប្រទេសម៉ាឡេស៊ីដែលដំណើរការពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៧ ខែឧសភា ក៏ជាការបង្ហាញផងដែរនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្រ្តថ្មីចំនួន ៤ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        211
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        252
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm