ការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ឈានដល់ការប្រឡងវិញ្ញាសា សរសេរលើកទី២

2025/05/25 07:31:06 pm        218

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ បានបើកដំណើរការ ការប្រឡង​ជ្រើសរើស មន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ លើវិញ្ញាសាសរសេរលើកទី ២។ ការប្រឡងវិញ្ញាសាសរសេរលើកទី ២នេះ មានបេក្ខជនចូលរួមសរុប ៤១ នាក់។ ការប្រឡងនេះ ក៏ជាការប្រឡងចុងក្រោយ ដែលគោលដៅជ្រើសរើសមន្ត្រីចំនួន ១៥នាក់ប៉ុណ្ណោះ។

ការប្រឡងជ្រើសរើសមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃក្របខណ្ឌទីស្ដីការ​គណៈរដ្ឋមន្ត្រី ​បានឈានមកដល់ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ ដែលជាការប្រឡង​សម្រេចចុងក្រោយ។ ការប្រឡងនេះ ជាប្រភេទវិញ្ញាសាអធិប្បាយ ចែកជា ២វគ្គ ដោយវគ្គទី១ ផ្តោតលើជំនាញ/ឯកទេស រួមមាន នីតិសាធារណៈ, នីតិឯកជន និងនីតិអន្តរជាតិ រីឯវគ្គទី២ ផ្តោតលើចំណេះដឹងទូទៅ។

ការប្រឡងនេះ ក៏ដូចជាការប្រឡងកន្លងទៅ ដោយគោរពតាម និយាមនីតិវិធីប្រតិបត្តិ​ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ការតាក់តែងវិញ្ញាសា ត្រូវបានធ្វើឡើងភ្លាមៗ នៅព្រឹកថ្ងៃប្រឡង។ ការតាក់តែងវិញ្ញាសា គឺមានសាស្ត្រាចារ្យ ១២រូប មកពីសាកលវិទ្យាល័យ​ផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ។

ក្នុងដំណាក់កាល តាក់តែងវិញ្ញាសានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ក៏បានអញ្ជើញត្រួតពិនិត្យ តាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើស​ប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើ​ការងារនៅ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌ​ទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ​រៀបចំការប្រឡងប្រជែង តែងតែជាអ្នកជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡង​ប្រជែងនីមួយៗ។

សាស្ត្រាចារ្យ ត្រូវតាក់តែងវិញ្ញាសាអធិប្បាយនីមួយៗ ឱ្យបាន ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទាំង៣ មកបញ្ចូលគ្នា ដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។

រាល់ដំណើរការ ចាប់រាប់ពីការតាក់តែងវិញ្ញាសា ការអនុញ្ញាតឱ្យបេក្ខជនចូលមណ្ឌលប្រឡង ការប្រឡង ការធ្វើកំណែ រហូតដល់ការប្រកាសលទ្ធផលជាផ្លូវការ តែងមានវត្តមាន ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង វត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត មកពីសាកលវិទ្យាល័យផ្សេងៗ អ្នកស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកស្ម័គ្រចិត្តជាមហាជនផងដែរ។ អត្ថបទ៖គឹមហុក  

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        372
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm