ព្យុះធូលី និងភ្លៀងខ្លាំង បណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នៅខេត្ត Punjab របស់ប៉ាគីស្ថាន

2025/05/25 11:40:10 pm        163

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (PDMA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានបាត់បង់ជីវិត ហើយ ៤៥នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលមានព្យុះធូលីដ៏ខ្លាំងក្លាដែលបន្ទាប់មកបន្តដោយភ្លៀងធ្លាក់ខ្លាំងនៅពាសពេញផ្នែកខ្លះនៃខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ (ទី២៤ ខែឧសភា)។

ខ្យល់ព្យុះដែលបានកើតឡើងបន្ទាប់ពីមានរលកកម្ដៅរយៈពេល ១សប្តាហ៍ បានបណ្តាលឲ្យផ្ទះជាច្រើនខ្នងបាក់រលំ និងបានធ្វើឲ្យអ្នកស្រុកងាយរងគ្រោះរួចហើយនោះស្ថិតនៅក្នុងទីតាំងដែលមិនមានសុវត្ថិភាព។ PDMA បានរាយការណ៍ថា អ្នកស្លាប់ភាគច្រើន គឺដោយសារការធ្លាក់កម្ទេចកម្ទីសំណង់អគារទ្រុឌទ្រោម។ ផ្ទះជាច្រើនខ្នង ក៏រងការខូចខាត អំឡុងពេលមានខ្យល់ព្យុះនេះដែរ។

នៅទីក្រុង Lahore របស់ខេត្តនេះ ខ្យល់ព្យុះបានរំលើងដើមឈើ និងបំផ្លាញផ្ទាំងសូឡា។ ហើយអាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅតែក្នុងផ្ទះ និងចៀសវាងការចេញក្រៅ ប្រសិនបើមិនចាំបាច់។

ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមប៉ាគីស្ថានបានព្យាករពីលទ្ធភាពនៃការមានព្យុះធូលី និងផ្គររន្ទះ សម្រាប់ថ្ងៃនេះ។ អ្នកនាំពាក្យរបស់ PDMA បានកត់សម្គាល់ថា ឧប្បត្តិហេតុដែលទាក់ទងនឹងព្យុះនេះ រីករាលដាលពាសពេញតំបន់ជាច្រើន ហើយថា ក្រុមឆ្លើយតបបន្ទាន់ត្រូវបានដាក់ពង្រាយ។

ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នៅតែបន្តធ្វើ ក្រុមមន្ត្រីកំពុងណែនាំប្រជាពលរដ្ឋឲ្យចៀសវាងរចនាសម្ព័ន្ធមិនមានស្ថិរភាព និងបន្តតាមដានយ៉ាងដិតដល់ ចំពោះការណែនាំ អំពីអាកាសធាតុបន្ថែមទៀត៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        15
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm