ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រួមទាំងមន្ទីរពេទ្យ និងសប្បុរសជនកូរ៉េពិនិត្យសុខភាពជូនពលរដ្ឋ និងពលករខ្មែរ

2025/05/25 11:53:16 pm        634

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ​បានសហការជាមួយមន្ទីរពេទ្យ Soon Chun Hyang (SCH) និងមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសក្រុងគីមហេរ បានរៀបចំកម្មវិធី “ពិនិត្យសុខភាពដោយឥតគិតថ្លៃជូនបងប្អូនពលករ និងប្រជាពលរដ្ឋខែ្មរនៅកូរ៉េ” នៅមណ្ឌលសុខភាពគីមហេរ ។

ពិធីនេះធ្វើឡើង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក HONG TAE YONG អភិបាលក្រុងគីមហេរ លោក PARK BYOUNGWON ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ SCH អ្នកស្រី KANG SUN HEE អនុប្រធានមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសក្រុងគីមហេរ មន្ត្រីស្ថានទូត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុមយុវជនស្ម័គ្រចិត្ត និងអ្នកចូលរួមប្រមាណជាង ១៥០នាក់ ។

ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូត បានសម្តែងការអរគុណចំពោះអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្រស្ម័គ្រចិត្តរបស់មន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ ដែលបានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះយុទ្ធនាការ ជំរុញការថែទាំសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់ពលករបរទេស ឲ្យកាន់តែកៀកប្រជាពលរដ្ឋ ។ ស្របគ្នានេះ លោកជំទាវ បានអំពាវនាវឱ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពេទ្យផ្សេងៗទៀត ចូលរួមយកចិត្តទុកដាក់គាំពារសុខុមាលភាពជូនប្រជាជន ជាពិសេសយកចិត្តទុកដាក់ ចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅកូរ៉េនេះ ដែលជាកម្លាំងពលកម្មដ៏សំខាន់មួយ ក្នុងការចូលរួមជំរុញសង្វាក់ផលិតកម្ម និងបង្កើនសេដ្ឋកិច្ចសាធារណរដ្ឋកូរ៉េ ឲ្យកាន់តែរីកចំរើន ។

ជាងនេះទៅទៀត លោកជំទាវ ជ្រឹង បុទុមរង្សី បានពាំនាំសេចក្តីនឹករលឹកពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនខ្មែររស់នៅសាធារណរដ្ឋកូរ៉េ ព្រមទាំងបានចែករំលែកពីការផ្តល់សេវាសាធារណៈរបស់ស្ថានឯកអគ្គរាជទូតផងដែរ ។

ជាចុងក្រោយ លោកជំទាវក៏បានលើកទឹកចិត្តឱ្យបងប្អូនពលរដ្ឋខ្មែរ ចូលរួមថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តទាំងអស់គ្នា ដោយត្រូវពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាប្រចាំផងដែរ ។

លោកអភិបាលក្រុងគីមហេរ និងលោកប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានសម្តែងនូវសេចក្តីរីករាយ និងប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយស្ថានទូត ដើម្បីជំរុញសកម្មភាពនេះតទៅមុខទៀត។

ក្នុងកម្មវិធីនេះ ក្រុមការងារគ្រូពេទ្យ Soon Chun Hyang និងក្រុម HWPL បានពិនិត្យសុខភាពដូចជា ពិនិត្យបេះដូង ធ្វើតេស្តឈាម ពិនិត្យភ្នែក ត្រចៀក ច្រមុះ មាត់ បំពង់ក ពិនិត្យរោគស្ត្រី និងស្ត្រីមានផ្ទៃពោះ ពិគ្រោះយោបល់ខាងផ្នែកចិត្តសាស្រ្ត ព្រមទាំងបានផ្តល់ជូនថ្នាំ និងសម្ភារមួយចំនួនដែលទទួលបានពីសប្បុរសជននានា ជូនដល់អ្នកចូលរួមពិនិត្យប្រមាណជា ១០០នាក់ផងដែរ ។

សូមបញ្ជាក់ថា កម្មវិធីនេះ ជាកម្មវិធីដែលស្ថានឯកអគ្គរាជទូតបានរៀបចំជារៀងរាល់ឆ្នាំ ដោយបានសហការជាមួយក្រុមការងារគ្រូពេទ្យ Soon Chun Hyang ដើម្បីចុះត្រួតពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នៅតាមតំបន់នានា នៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងជម្រុញ ការពិនិត្យសុខភាពឱ្យកាន់តែខិតជិត នឹងប្រជាពលរដ្ឋ ។ ក្នុងឆ្នាំនេះដែរ ស្ថានឯកអគ្គរាជទូតគ្រោងនឹងរៀបចំ ២កន្លែងផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        230
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm