ខ្មែរ ប៊ែវើរីជីស ផ្តល់មួកសុវត្ថិភាពចំនួន ៥៥៥ ដល់ខណ្ឌដង្កោ លើកកម្ពស់ «សុវត្ថិភាពអ្នក ចេញពីអ្នក»

2021/12/17 02:10:25 am        157

ភ្នំពេញ ៖ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានផ្ដល់មួកសុវត្ថិភាពចំនួន ៥៥៥ មួក និងមានការចែករំលែកពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់តំណាងសហគមន៍ខណ្ឌដង្កោ រួមមាន អជ្ញាធរ មន្ត្រី លោកគ្រូ អ្នកគ្រូ នៃសាលាខណ្ខ អធិការដ្ឋានខណ្ឌ ការិយាល័យអប់រំ និងវិទ្យាល័យ ក្នុងខណ្ឌដង្កោ ដើម្បីលើកកម្ពស់ការស្រលាញ់សុវត្ថិភាពខ្លួនពេលធ្វើដំណើរនៅលើដងផ្លូវ ព្រោះថា «សុវត្ថិភាពអ្នក ចេញពីអ្នក»។

​បើតាមតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ និងដើម្បីផ្ដល់ជាសារទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈអ្នកចូលរួមពីស្ថាប័នពាក់ពន្ធ័សំខាន់ៗទាំង ៣។ បន្ថែមពីនេះ ក៏ជាការចូលរួមចំណែកថ្មីមួយទៀត របស់ ខ្មែរ ប៊ែរវើរីជីស ជាមួយនឹងសហគមន៍ ដើម្បីបង្កើនស្មារតីទទួលខុសត្រូវលើសុវត្ថិភាពបើកបរផ្លូវគោក និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការពារជីវិតអ្នកដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ គឺជាការបង្ហាញពីទំនួលខុសត្រូវរបស់អ្នកចំពោះខ្លួនឯង និងអ្នកបើកបរជុំវិញខ្លួនអ្នក។

ជាមួយគ្នានោះដែរលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ សូមថ្លែងអំណរគុណដល់ ខ្មែរ ប៊ែវើរីជីស ដែលតែងតែជួយឧបត្ថម្ភដល់ខណ្ឌដង្កោកន្លងមក និងជាបន្តបន្ទាប់ តាមរូបភាពផ្សេងៗ ជាពិសេសដូចនៅក្នុងថ្ងៃនេះដោយបានផ្តល់មួកសុវត្ថិភាពចំនួន៥៥៥មួក។ ការពាក់មួកសុវត្ថិភាព គឺសំខាន់ណាស់ ដើម្បីជួយការពារអាយុជីវិតនៅពេលចេញដំណើរ ព្រោះថាមួកមួយអាចជួយការពារជីវិតមួយ៕

ជាចុងក្រោយលោកស្រីអនុសេនីយឯក សោម សុខន នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ បានចែករំលែកពីច្បាប់ចរាចរណ៍ផ្លូវ និងសូមឲ្យអជ្ញាធរ មន្ត្រី លោកគ្រូ អ្នកគ្រូ នៃសាលាខណ្ខ អធិការដ្ឋានខណ្ឌ ការិយាល័យអប់រំ និងវិទ្យាល័យ ក្នុងខណ្ឌដង្កោទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនត្រូវបើកបរល្មើសច្បាប់នោះទេ៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm