លោក Trump មិនសប្បាយចិត្តនឹងលោក Putin ដោយគំរាមដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ

2025/05/26 03:49:28 pm        193

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថាលោក មិនសប្បាយចិត្តចំពោះលោក Putin ទេបន្ទាប់ពីរុស្ស៊ីបានទម្លាក់គ្រាប់បែកពីលើអាកាសដ៏ធំបំផុតរបស់ខ្លួនទៅលើអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីឆ្នាំ ២០២២។

លោកបានប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនសប្បាយចិត្តនឹងអ្វីដែលមេដឹកនាំរុស្ស៊ី Putin កំពុងធ្វើនោះទេ។លោកបានសម្លាប់មនុស្សជាច្រើន ហើយលោកមិនដឹងថាមានអ្វីកើតឡើងចំពោះ លោកPutin នោះទេ។លោកបានស្គាល់លោកPutin យូរមកហើយ ហើយតែងតែមានទំនាក់ទំនងល្អជាមួយគ្នា ប៉ុន្តែប្រធានាធិបតីរុស្ស៊ីរូបនេះ បានបញ្ជូនគ្រាប់រ៉ូកែតចូលទៅក្នុងទីក្រុងនានារបស់អ៊ុយក្រែន និងសម្លាប់មនុស្សជាច្រើន ហើយលោកមិនចូលចិត្តចំពោះរឿងនោះទាល់តែសោះ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះការវាយប្រហាររបស់រុស្ស៊ីបានបណ្ដាលឲ្យមនុស្ស១៣នាក់ស្លាប់ និង៥៦នាក់រងរបួសក្នុងប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិករូបនេះ បានគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ស្របពេលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង្ហាញកញ្ចប់ទណ្ឌកម្មថ្មី។

ចំណាត់ការថ្មីនេះកើតឡើង ស្របពេលប្រសិតពិសេសអាមេរិកលោកឧត្តមសេនីយឯក Keith Kellogg បានអំពាវនាវឱ្យមានបទឈប់បាញ់មួយ ហើយបាននិយាយថា ការសម្លាប់ស្ត្រី និងកុមារដោយមិនរើសមុខនៅពេលយប់ក្នុងផ្ទះរបស់ពួកគេ គឺជាការរំលោភយ៉ាងច្បាស់លើពិធីសារសន្តិភាពទីក្រុងហ្សឺណែវឆ្នាំ១៩៧៧ ដែលត្រូវបានបង្កើតឡើងដើម្បីការពារជនស្លូតត្រង់។

ការវាយប្រហារដោយយានដ្រូនកើនឡើងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងសប្តាហ៍នេះ ខណៈរុស្ស៊ី និងអ៊ុយក្រែនបានដោះដូរអ្នកទោស ដែលជាផ្នែកមួយនៃការចរចាដោះដូរពលរដ្ឋមួយពាន់នាក់មកពីភាគីនីមួយៗ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm