UN៖ ស្បៀងអាហារបន្ថែមទៀតត្រូវការជាចាំបាច់នៅហ្កាហ្សា ខណៈការលួចជំនួយប៉ះពាល់ការចែកចាយ

2025/05/26 04:11:34 pm        122

ប្រមុខអង្គការសហប្រជាជាតិ ព្រមានថា មានតែជំនួយស្បៀងអាហារមួយក្ដាប់តូចប៉ុណ្ណោះ ដែលតំបន់ហ្កាហ្សា កំពុងទទួលបាន បន្ទាប់ពីការរារាំងរយៈពេល ១១សប្តាហ៍របស់អ៊ីស្រាអែល ខណៈមន្ត្រីក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ដែលយាមរថយន្តជំនួយប្រឆាំងនឹងអ្នកលួចប្លន់គ្រឿងផ្គត់ផ្គង់។

យោធាអ៊ីស្រាអែលនិយាយថា រថយន្តដឹកទំនិញចំនួន ១០៧គ្រឿង ដែលដឹកម្សៅមី និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ក៏ដូចជាការផ្គត់ផ្គង់វេជ្ជសាស្រ្ត បានចូលទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ពីចំណុចឆ្លងកាត់ Kerem Shalom កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្នុងចំណោមចំនួនសរុប ៣០៥គ្រឿង ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍មុនមក នៅពេលការបិទផ្លូវត្រូវបានបន្ធូរបន្ថយ។

ប៉ុន្តែការទទួលបានគ្រឿងផ្គត់ផ្គង់ដល់ប្រជាជន ដែលស្នាក់នៅក្នុងតង់ និងជម្រកបណ្តោះអាសន្នផ្សេងទៀត គឺមិនមានភាពទៀងទាត់នោះទេ ហើយមន្ត្រីអង្គការសហប្រជាជាតិនិយាយថា យ៉ាងហោចណាស់ត្រូវការរថយន្តជំនួយពី ៥០០ ទៅ ៦០០គ្រឿង ជារៀងរាល់ថ្ងៃ។

ក្រុមជំនួយនិយាយថា រថយន្តដឹកទំនិញជាច្រើនត្រូវបានឃាត់ឃាំងនៅច្រកព្រំដែនមិនទាន់បានទៅដល់មនុស្សដែលត្រូវការនៅឡើយទេ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា "ប្រសិនបើពុំមានការទទួលបានជំនួយរហ័សបន្ថែមទៀត គួរឱ្យទុកចិត្ត សុវត្ថិភាព និងនិរន្តរភាពទេ នោះមនុស្សកាន់តែច្រើននឹងស្លាប់ ហើយផលវិបាករយៈពេលវែងលើប្រជាជនទាំងមូលនឹងមានភាពជ្រាលជ្រៅ"។

បណ្តាញឆ័ត្រតំណាងឱ្យក្រុមជំនួយប៉ាឡេស្ទីននិយាយថា ទោះបីជាមានការបន្ធូរបន្ថយការបិទផ្លូវក៏ដោយ ក៏ការចែកចាយជំនួយត្រូវបានរារាំងដោយការលួចប្លន់ពីក្រុមបុរស ដែលខ្លះប្រដាប់ដោយអាវុធនៅជិតទីក្រុង Khan Younis និងកន្លែងផ្សេងទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        94
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        132
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm