គណៈមេធាវីរៀបចំប្រឡងជ្រើសរើសបេក្ខជនចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២០

2025/05/26 04:31:11 pm        405

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំការប្រឡងដើម្បីជ្រើសរើសចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ ដែលធ្វើឡើងនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការចូលរួមសង្កេតការណ៍ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ 

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រលងជ្រើសរើសបេក្ខជនចូលរួមវិជ្ជាជីវិៈមេធាវី ជំនាន់ទី២០ នៅពេលនេះ គឺឆ្លើយតបទៅនឹង គោលនយោបាយដឹកនាំលោកមេធាវី ស្តីពីការពង្រឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវី ដោយឈេរលើគោលការណ៍តម្លាភាព ដើម្បីធានានូវគុណភាព ប្រសិទ្ធិភាព និង ឧត្តមភាពនៃវិជ្ជាជីវៈមេធាវី “ចេះគឺជាប់” ស្របជាមួយនឹងគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និង ស្វាហាប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ លោកមេធាវី សាំង វណ្ណៈ បានបន្ថែមថា ការប្រឡងនេះ ធ្វើឡើងយ៉ាងត្រឹមត្រូវ មានតម្លាភាពបំផុត ក្រោមការសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ។ 

ដោយឡែកវិញ្ញាសារនៃប្រឡង រួមមាន៖ វិញ្ញាសាសរសេរចំនួន២មុខវិជ្ជាគឺទី១ គឺទ្រឹស្តីទូទៅនីតិរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ទី២ នីតិព្រហ្មទណ្ឌទូទៅ​ នីតិព្រហ្មទណ្ឌពិសេស និងនីតិវិធីព្រហ្មទណ្ឌ។ សម្រាប់វិញាសាសរសេរនេះនឹងត្រូវប្រកាសលទ្ធផលយ៉ាងយូរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ ក្រៅពីវិញ្ញាសាសរសេរ បេក្ខជនត្រូវជម្រុះបន្តមកកាន់វិញ្ញាសាសំណួរផ្ទាល់មាត់។ ការប្រឡងវិញ្ញាសាផ្ទាល់មាត់មាន៣មុខវិជ្ជារួមមាន៖ នីតិពាណិជ្ជកម្ម នីតិការងារ នីតិរដ្ឋបាល ដោយបេក្ខជននឹងតម្រូវអោយចាប់យកមុខវិជ្ជា១ក្នុងចំណោម៣ រួចបន្តទៅឆ្លើយចំពោះមុខគណកម្មការសម្រាប់មុខវិជ្ជាចំណេះដឹងទូទៅនៅក្នុងវិស័យច្បាប់និង យុត្តិធម៌ដែលអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលស្ថាពរ នឹងប្រកាសយ៉ាងយូរនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ ឆ្លងកាត់ការប្រឡងចំនួន២ដំណាក់កាលនេះ បេក្ខជនដែលត្រូវជ្រើសរើសស្ថាពរអោយចូលរៀនវិជ្ជាជីវៈមេធាវីសរុបចំនួន៤០រូប ។ 

សូមបញ្ជាក់ថា បេក្ខជនដែលមានសិទ្ធិប្រឡងចំនួន ៦១៩នាក់ ស្រីចំនួន ២៤០នាក់ ដែលចំនួននេះ ត្រូវបានគណៈមេប្រយោគប្រជុំសម្រេច និង ក្រុមប្រឹក្សាគណៈមេធាវីបានប្រជុំសម្រេចជាឯកច្ឆ័ន្ទនាសម័យប្រជុំរបស់ក្រុមប្រឹក្សាគណៈមេធាវីកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥៕ អត្ថបទ៖​សូដាវណ្ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm