អគ្គលេខាធិការ CDC ស្នើដល់សមាគមហ៊ូប៉ីឈូ ជួយកៀរគរធុរជន និងវិនិយោគិន​ចិន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា

2025/05/26 05:38:05 pm        204

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា ជួយ​កៀរគរធុរជន និងវិនិយោគិន មកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀត មកសិក្សា​ស្វែង​យល់​អំពី​សក្តា​នុពលដ៏សម្បូរបែប និងកាលានុវត្តភាព ដើម្បីទាញយកអត្ថ- ប្រយោជន៍ជាអតិបរមា ពី​កិច្ច​សហ​ប្រតិបត្តិការដ៏ស្អិតល្មួតនៃប្រទេសទាំងពីរកម្ពុជា-ចិន។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ពិធីសម្ពោធជាផ្លូវការ សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៥​នេះ បានសម្តែងនូវការអបអរសាទរ ចំពោះសមាគម ពាណិជ្ជករហ៊ូប៉ីឈូរនៅកម្ពុជា ដែល​សមាគម​នេះនឹងមានបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរធុរជន និង​វិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀត នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យមក​បណ្តាក់​ទុន​វិនិយោគនៅព្រះរាជាណា ចក្រកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា-ចិន បានឈាន​ដល់​កម្រិ​ត​ក្រប​ខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ដែលជាក្របខណ្ឌកិច្ចសហ- ប្រតិបត្តិការ​កម្រិត​កំពូល​មួយ​។

ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនអង្គពិធីពីស្ថានភាពល្អប្រសើរនៃការវិនិយោគនៅកម្ពុជា ដែល​បាន​ឆ្លុះបញ្ចាំង តាម រយៈកំណើនវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ និងក្នុង​រយៈ​ពេល​៤​ខែ​នៃ​ឆ្នាំ​២០២៥​ និងក៏បានចែករំលែកនូវចំណុចគន្លឹះមួយចំនួន ដែលធ្វើឱ្យ​កម្ពុជា​បាន​ក្លាយ​ជា​គោល​ដៅ​វិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានអង្គភាព FDI Intelligence កាសែត Financial Times ដាក់ពិន្ទុជា “គោលដៅវិនិយោគផ្ទាល់បរទេសឈានមុខក្នុងឆ្នាំ២០២៤” ក្នុង​ចំណោម​ប្រទេសនាំមុខ ៥០ លើ សកលលោក ដែលមានទស្សន​វិស័យ​វិនិយោគ​ផ្ទាល់​បរទេស​ដ៏​ស្វាហាប់​ដូចជា ការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ ធ្នាប់សង្គម និងស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា, ភាពសម្បូរពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំង​យុទ្ធសាស្រ្តស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍, សក្តានុពល​ក្នុង​ការ​តភ្ជាប់​ជាមួយនឹងទីផ្សារអន្តរជាតិ តាម រយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង​ពហុភាគី​, ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិ និងយន្តការ កិច្ចសន្ទនា​ដ៏​មាន​ប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន, ការបន្តពង្រីក និង​កសាង​ហេដ្ឋា​​រចនា​សម្ព័ន្ធ​តភ្ជាប់​, និងការបន្តដាក់ចេញ នូវវិធានការគាំទ្រផ្សេងៗ សំដៅធ្វើការកែលម្អបរិយាកាសវិនិយោគ និង​ធុរកិច្ច។

ឯកឧត្តម បានលើកទឹកចិត្តដល់សមាគម ក្នុងការបន្តចែករំលែកនូវបទពិសោធន៍ជោគជ័យ របស់​បណ្តា​ក្រុមហ៊ុនមកខេត្តហ៊ូប៉ី ដែលបានវិនិយោគនៅកម្ពុជាកន្លងមក ឱ្យបានទូលំទូលាយ ដើម្បី​បង្ហាញ​ពី​សក្តានុពលសេដ្ឋកិច្ចកម្ពុជា ដែលពោរពេញទៅដោយ ថាមវន្ត និងភាពប្រកួតប្រជែងខ្ពស់ និង​បានអំពាវនាវដល់វិនិយោគិនចិនដទៃទៀត ដែលមិនទាន់មកកម្ពុជា សូមអញ្ជើញមកកម្ពុជា ដើម្បី​សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំង​សម្រេច​ចិត្ត​ជាយុទ្ធសាស្រ្ត ដើម្បីទាញ យកអត្ថប្រយោជន៍​ជា​អតិបរមា​ពីកិច្ច​សហ​ប្រតិបត្តិការ​ដ៏​ស្អិត​ល្មួត​នៃ​ប្រទេសទាំងពីរកម្ពុជា-ចិន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm