ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមដំណើរការកំណែវិញ្ញាសាប្រឡងប្រជែងមន្ត្រីច្បាប់

2025/05/26 05:49:47 pm        142

គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមដំណើរការកំណែវិញ្ញាសាប្រឡងប្រជែង របស់បេក្ខជនទាំង ៤១រូប ដែល​ប្រឡងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តីលើវិញ្ញាសាសរសេរលើកទី ២។

ដោយអនុវត្តតាម និយាមនីតិវិធីប្រតិបត្តិក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួង​មុខងារ​សាធារណៈ បានចាប់ផ្ដើមដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡង មន្ត្រី​អគ្គ​​លេខា​ធិការដ្ឋា​ន​ក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការធ្វើកំណែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​បន្ទាប់​ ក្រោយការប្រឡងបានបិទបញ្ចប់កាលពីម្សិលម៉ិញ។

ការ​ធ្វើកំណែសន្លឹកកិច្ចការវិញ្ញាសាសរសេរលើកទី ២នេះ ចាប់ផ្តើមពីព្រឹកព្រលឹម តាម​រយៈ​ការ​កាត់​ក្បាល​សន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោម​ការ​ឃ្លាំ​មើល​ជាប់​ជា​ប្រចាំ​ពី​អង្គ​ភាព​ប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ និងមានកា​រ​ចូលរួម​ពី​អ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។

ការកែលើសន្លឹកកិច្ចការវិញ្ញាសាសរសេរលើកទី ២នេះ ក៏មានវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រឡង​ប្រជែង អញ្ជើញពិនិត្យដោយផ្ទាល់លើដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹក​កិច្ចការ​បេក្ខជន​ផង​ដែរ​។

វិញ្ញាសាសរសេរលើកទី ២នេះ ជាប្រភេទសំណួរអធិប្បាយ ហើយវិញ្ញាសាចែកចេញជា ២។ វិញ្ញាសាទី១ ជាប្រភេទសំណួរសរសេរបកស្រាយលើ ចំណេះដឹងទូទៅ រីឯវិញ្ញាសាទី ២ ជាប្រភេទ​សំណួរ​សរសេរបកស្រាយលម្អិតលើមុខជំនាញឯកទេសផ្លូវច្បាប់ រួមមាន នីតិបុគ្គល នីតិ​សាធារណៈ និងនីតិអន្តរជាតិ។

គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុង​ក្រប​ខណ្ឌ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី ជាការប្រឡងជ្រើសរើសមន្ត្រីក្នុងក្របខណ្ឌថ្មី ឆ្នាំ ២០២៥ ចំនួន​ជ្រើស​រើស​គឺ​ចំនួន ១៥នាក់ប៉ុណ្ណោះ។ ចំពោះបេក្ខជនប្រកួតប្រជែងសរុបមានចំនួន ៥០៧នាក់៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm