CCIED គ្រោងយកខេត្តកំពង់ធំអនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូប​អាហារ​តាម​ដង​ផ្លូវ

2025/05/26 06:04:49 pm        153

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CCIED) នឹង​ជ្រើស​រើស​យក​ខេត្ត​កំពង់ធំ ជាខេត្តទី១ ក្នុងការសាកល្បង អនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃ​អាជីវកម្ម​ម្ហូប​អាហារ​តាមដងផ្លូវ ដើម្បីជំរុញការលក់ដូរឱ្យមានរបៀបរៀបរយ មានអនាម័យ ខ្ពស់ និង​បរិស្ថាន​​ល្អ ដើម្បីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការទាក់ទាញវិស័យទេសចរណ៍ជាដើម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើង​ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋ កិច្ចក្រៅប្រព័ន្ធ និងប្រកាស​ដាក់​ឱ្យ​ដំ​ណើរការអនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ នៅខេត្ត កំពង់ធំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ថា ទាក់ទិនការងារអាជីវកម្មតាមដងផ្លូវនេះ បើយោង​តាម​យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺបានចែងយ៉ាងច្បាស់ គឺមាន​ប្រជាជន​រាប់​លាន​នាក់ធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ ដែលបញ្ហានេះរាជរដ្ឋាភិបាល បានគិតគូរ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បន្តលើកឡើងថា ជុំវិញអាជីវកម្មតាមដងផ្លូវនេះ, ឯកឧត្តម នួន ផារ័ត្ន អភិបាល​នៃ​គណៈអភិបាលខេត្ត កំពង់ធំ គឺជាអភិបាលខេត្តទី១ ដែលបានធ្វើលិខិតមកកាន់ឯកឧត្តមផ្ទាល់ ក្នុង​នាមជាប្រធានប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូម​ឱ្យ​ជួយ​ខេត្ត​កំពង់ធំ លើការអនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដង ផ្លូវ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់ទេសចរណ៍ ខេត្តដែលគេចង់មកលេង ជាពិសេស​ភ្ញៀវ​ទេសចរ​ដែលធ្វើដំណើរឆ្លងកាត់ ជាដើម។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនិងគណៈអភិបាលខេត្តកំពង់ធំ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រធាន​គណៈកម្មាធិការ​សម្រប សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានជ្រើសរើស​យក​ខេត្ត​កំពង់ធំ អនុវត្តគម្រោងសាកល្បង លើការកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្ម​ម្ហូប​អាហារ​តាម​ដង​ផ្លូវ ដើម្បីជួយដល់ការរៀបរយលើបញ្ហាអនាម័យ និងបរិស្ថានល្អ ដែលនេះគឺជាការលើកកម្ពស់ អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្ត មានមុខរបរកាន់តែរីកចម្រើន ជាពិសេស​ការ​ចូល​រួម​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាដើម ខណៈបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបា​ន​កំពុង​គិត​គូរ​ជួយ​លើក​កម្ពស់​ខេត្ត​កំពង់​ធំដូចជា ការអភិវឌ្ឍក្រុងស្ទឹងសែន, ការអភិវឌ្ឍគម្រោងវារីប្បកម្មនៅក្នុង ស្រុកស្ទោង, ការ​បង្កើត​សួន​កសិឧស្សាកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកំពង់ស្វាយ, ការជំរុញបង្កើត​រោង​ចក្រ​នៅ​បារាយណ៍-​តាំងគោក និង ការអភិវឌ្ឍផ្លូវថ្នល់ជាដើម ដើម្បីស្រូបយកភ្ញៀវ​ទេសចរ​មិន​ឱ្យ​ទៅ​ហួស​មក​ហួស​ទៀតឡើយ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm