កូរ៉េខាងជើង ឃុំខ្លួនមន្ត្រី ៤នាក់ ជុំវិញបរាជ័យនៃការដាក់ដំណើរការនាវាពិឃាតទ័ពជើងទឹក

2025/05/26 06:49:15 pm        83

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទ (២៦ ឧសភា) នេះថា អាជ្ញាធរកូរ៉េខាងជើង បានឃុំខ្លួនមន្ត្រី ៤នាក់ ជុំវិញការបរាជ័យនៃការដាក់ដំណើរការនាវាពិឃាតកងទ័ពជើងទឹក នៅក្នុងឧប្បត្តិហេតុដ៏អាម៉ាស់មួយដែលមេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយថា បណ្តាលមកពីការធ្វេសប្រហែស និងថ្កោលទោសថាជា "ឧក្រិដ្ឋកម្ម"។

នាវាពិឃាតទម្ងន់ ៥.០០០តោននោះ បានខូចខាតកាលពីថ្ងៃពុធសប្ដាហ៍មុន នៅពេលលំយោលដឹកជញ្ជូននៅផ្នែកចុងខាងក្រោមនាវា ត្រូវផ្តាច់ចេញនៅព្រឹកព្រលឹមក្នុងពិធីដាក់ដំណើរការដែលចូលរួមដោយលោក គីម នៅកំពង់ផែ Chongjin ភាគឦសាន។ រូបភាពផ្កាយរណបនៅទីតាំងនោះ បានបង្ហាញថា នាវាផ្ដេកទៅចំហៀង ហើយគ្របដោយគម្របពណ៌ខៀវ ដោយផ្នែកខ្លះនៃនាវាបានលិចទឹក។

ការបរាជ័យនោះ ជារឿងដ៏អាម៉ាស់មួយសម្រាប់លោក គីម ដែលមានបំណងចង់កសាងកម្លាំងទ័ពជើងទឹកកាន់តែច្រើន ដើម្បីទប់ទល់ជាមួយនឹងអ្វីដែលលោកហៅថា ការគំរាមកំហែងផ្នែកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក។ កូរ៉េខាងជើងបដិសេធថា នាវាម្បាំងមិនរងការខូចខាតធំដុំអ្វីទេ ដោយនិយាយថា ផ្ទៃខាងក្រោមមានស្នាមឆ្កូតបន្តិចប៉ុណ្ណោះ ហើយទឹកសមុទ្រខ្លះបានហូរចូលខាងក្នុង។

សារព័ត៌មាន KCNA បាននិយាយថា ក្នុងចំណោមមន្រ្តី ៤នាក់ដែលត្រូវចាប់ខ្លួននោះ រួមមានលោក Ri Hyong Son អនុប្រធានក្រសួងឧស្សាហកម្មអាវុធ នៅគណៈកម្មាធិការមជ្ឈិមបក្សកំពុងកាន់អំណាច ដែលបាននិយាយថា "ទទួលខុសត្រូវយ៉ាងខ្លាំង" ចំពោះការបរាជ័យដាក់ដំណើរការយានចម្បាំងនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm