អ្នក​ជំនាញ​អន្តរជាតិ​ថា កម្ពុ​ជា​មាន​ធនធាន​កីឡា​ទូកក្ដោង​អាច​រៀបចំ​ការប្រកួត​អន្តរជាតិ​ខ្លួន​ឯង​បាន​

2021/12/17 05:01:45 pm        317

​ទូក​ក្តោង៖ ឆ្លងកាត់​ការប្រកួត​កីឡា​ទូក​ក្តោងជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុរយៈពេល​ ៤​ថ្ងៃ​កន្លងមក ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​លោក Chan Khun Sing Joseph បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​មន្ដ្រី​គណៈកម្មការ​បច្ចេកទេស​កម្ពុជា​ថា មាន​សមត្ថភាព​គ្រប់គ្រាន់ដើម្បី​រៀបចំ​ការប្រកួត​អន្ដរជាតិ​នានា​។​

​ការអះអាង​របស់​អ្នកជំនាញ​ជនជាតិ​សិង្ហ​បុរី​រូបនេះ ក្រោយ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះបាន​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃគិត​ត្រឹម​ថ្ងៃទី​១៦ ខែធ្នូ មុន​ឈានដល់​ការប្រកួត​ថ្ងៃ​ចុងក្រោយនា​ថ្ងៃទី​១៧ ខែធ្នូ​នេះ​។ ប៉ុន្ដែ​សម្រាប់​ការប្រកួត​ថ្ងៃទី​៤ ម្សិលមិញ គណៈកម្មការ​បានសម្រេច​លុបចោលដោយសារ​បញ្ហា​ខ្យល់​មិន​គ្រប់គ្រាន់ ​ស្របតាម​ស្ដង់ដារ​អាច​ប្រកួត​បានដោយ​មិន​គិត​លទ្ធផល​ឡើយ​។​ ​លោក Chan Khun Sing Joseph បាន​គូសបញ្ជាក់ថា ក្រោយ​ដំណើរ​ការប្រកួត​ប៉ុន្មាន​ថ្ងៃ​មកនេះ គណៈកម្មការ​បច្ចេកទេស​កម្ពុជាធ្វើបាន​យ៉ាង​ល្អ​លើ​ការងារ​បច្ចេកទេស ពោល​គឺមាន​សមត្ថភាព​គ្រប់គ្រាន់ដែល​អាច​រៀបចំ​ការប្រកួត​អន្ដរជាតិ​ដោយ​ខ្លួនឯងបាន ប្រកបដោយ​លក្ខណៈ​ស្ដង់ដារ។ ម្យ៉ាង​កម្ពុជា​ក៏មាន​ធនធាន​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព​អាច​ប្រកួតប្រជែង​កម្រិត​អន្ដរជាតិ​ផងដែរ។​ ​តាមរយៈ​នេះ អ្នកជំនាញ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ​ដដែលបាន​វាយតម្លៃ និង​កោតសរសើរចំពោះ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា ទោះបី​ទើប​បង្កើត​រយៈពេល​ខ្លី តែមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទទួល​រៀបចំ​ការប្រកួត​អន្ដរជាតិ។

មិនតែប៉ុណ្ណោះ កម្ពុជា​គឺមាន​ទីលាន​ស្ដង់ដារនៃ​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត ហើយ​ព្រមទាំង​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីប្រកប​ដោយ​ភាពកក់ក្ដៅ​ទៀតផង​។​ ​គួរ​ដឹងថា ការប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន​នេះមាន​អត្ត​ព​លិ​ក ២៧នាក់មកពី ​៣​ប្រទេស​ចូលរួមគឺមាន​ម្ចាស់ផ្ទះ​កម្ពុជា សិង្ហ​បុរី (​សហ​ម្ចាស់ផ្ទះ​) និង​ម៉ាឡេស៊ីដែល​ធ្វើការ​ប្រកួត​លើ ៥​វិញ្ញាសា​។ បច្ចុប្បន្ន​កីឡាករ​កម្ពុជា ប៉ាល់ សិលា កំពុង​ធ្វើបាន​យ៉ាង​ល្អ​លើ​វិញ្ញាសា RS:One ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​១ ចំនួន ៤​ថ្ងៃ​ជាប់​គ្នាក្រោយ​ដំណើរការ​ប្រកួត​បាន ១១​ជុំ ហើយ​គេ​បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​បន្ថែមទៀត ដើម្បី​ឈានទៅ​ដណ្ដើម​មេដាយមាស​ជូន​ជាតិ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        136
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        147
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm