យោងតាមក្រសួងឧតុនិយមរបស់ប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា រលកកំដៅដ៏ខ្លាំងក្លា បានបន្តរួមរឹតតំបន់នៃរដ្ឋ Punjab ភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ទី២៥ ឧសភា ដោយមានសីតុណ្ហភាពឡើងដល់៤៨អង្សាសេ នៅទីក្រុង Bahawalpur។
ក្រសួងឧតុនិយមរបស់ប្រទេសប៉ាគីស្ថាន បានព្រមានថាសីតុណ្ហភាពនឹងនៅតែមានពី ៥ ទៅ ៧ អង្សាសេលើសពីកម្រិតធម្មតាក្នុងសប្តាហ៍នេះ។
មន្ត្រី បានណែនាំប្រជាជនឱ្យចៀសវាងសកម្មភាពនៅក្រៅលំនៅឋានដែលមិនចាំបាច់ និងរក្សាសំណើម។
ប្រជាជនបានត្អូញត្អែរថា កំដៅ ព្រមទាំងការដាច់ចរន្តអគ្គិសនីជាញឹកញាប់ កំពុងធ្វើឲ្យជីវិតរបស់ពួកគេលំបាកខ្លាំង។ ប្រជាជនប៉ាគីស្ថានរាប់លាននាក់ទទួលរងការដាច់ចរន្តអគ្គិសនីស្ទើរតែរាល់។