ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអាយប៉ាដើម្បីរៀបចំសាររបស់ថ្នាក់ដឹកនាំអាយប៉ាសម្រាប់កិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា

2025/05/26 08:07:33 pm        175

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូ អមដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ រដ្ឋសភា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអាយប៉ា មុននឹងចូលរួមកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាននិងថ្នាក់ដឹកនាំអាយប៉ា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភានៃបណ្តាប្រទេសអាស៊ាន និងអគ្គលេខាធិការអាយប៉ា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាម៉ាឡេស៊ី។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៦ ដើម្បីពិភាក្សាលើសេចក្តីព្រាងសាររបស់អាយប៉ា ដែលឆ្លុះបញ្ចាំងលើប្រធានបទ «បរិយាបន្នភាពនិងនិរន្តរភាព» នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ សម្រាប់ប្រធានអាយប៉ា ថ្លែងទៅកាន់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន នាឱកាសនៃកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាននិងអាយប៉ា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីកូឡាឡំាពួរ នៃប្រទេសម៉ាឡេស៊ី។ 

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាងខ្លឹមសារ ដោយបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការបន្តគាំទ្រការកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់និងយកប្រជាជនជាស្នូល ដើម្បីកាត់បន្ថយភាពគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។ អង្គប្រជុំបានឯកភាពគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងការបង្កើត «វេទិកាថ្នាក់ដឹកនាំអាយប៉ា (AIPA Leaders’ Forum)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភានៃបណ្តាប្រទេសអាស៊ាន។ អង្គប្រជុំក៏បានឯកភាពលើការស្នើដាក់បញ្ចូលបញ្ហាទឹក ថាមពល និងសន្តិសុខស្បៀង តាមសំណើរបស់កម្ពុជា និងបានឯកភាពគាំទ្រចំពោះទស្សនាទាន ដើម្បីអនុវត្តធម្មនុញ្ញសន្តិភាពកល (Universal Peace Charter – UPC) សម្រាប់ដំណោះស្រាយដោយសន្តិវិធី ហើយនឹងដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា។ 

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានណែនាំជូនអង្គប្រជុំអំពីបេក្ខភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា សម្រាប់តំណែងអគ្គលេខាធិការអាយប៉ា អាណត្តិ ២០២៥-២០២៨។ ឯកឧត្តមបណ្ឌិត ជាឥស្សរជននយោបាយមួយរូប មានបទពិសោធន៍ជ្រាលជ្រៅលើកិច្ចការនយោបាយអន្តរជាតិ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចប្រជុំអាស៊ាននិងអាយប៉ានាពេលកន្លងមក៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm