ទីម័រឡេស្តេនឹងបានចូលសមាជិកអាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខ ខណៈប្រជាជន និង​មេដឹកនាំ​ទីម័រ​នឹងចារឈ្មោះរដ្ឋបុរសកម្ពុជាសម្ដេចតេជោជាប្រវត្តិសាស្រ្តបានជ្រោមជ្រែងទីម័រ

2025/05/26 08:32:24 pm        304

ភ្ភ្នំពេញ៖ ប្រទេស​ ទីម័រឡេស្តេ នឹងបានចូលសមាជិកអាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខ។ នេះបើតាម​ខ្លឹមសារ​នៅក្នុង​សេចក្តីប្រកាសដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ដែលប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) បានប្រកាសជាផ្លូវការ។ 

ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតី ទីម័រឡេស្ដេ បាន​បង្ហោះនៅលើបណ្ដាញសង្គមហ្វេស​ប៊ុក នៅនៅថ្ងៃទី២៦ ខែឧសភានេះ ដោយឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេដឹកនាំ និងមន្ត្រីនៃអាស៊ានទាំងអស់តាំងពីអតីតកាល និងបច្ចុប្បន្នកាល។ ឯកឧត្តមបន្តថា មេដឹកនាំ ទីម័រ តាំងពីអតីតកាល និងបច្ចុប្បន្នបានជឿជាក់លើអាស៊ាន និងបានធ្វើការយ៉ាងលំបាកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះហើយពេលនេះគឺទទួលបានលទ្ធផលគួរឱ្យអបអរសាទរ។

តាមរយៈខ្លឹមសារ​នៅក្នុង​សេចក្តីប្រកាសដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ដែលប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) បានប្រកាសជាផ្លូវការថា ប្រទេសទីម័រខាងកើតនឹងចូលជាសមាជិកពេញសិទ្ធិក្នុងអាស៊ាននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ដែលគ្រោងធ្វើនៅក្រុង ក្រុងគូឡាឡាំពួ នៅខែតុលា ខាងមុខនេះ។


នៅក្នុងសេចក្ដីប្រកាសនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដឹងគុណ និងទទួលស្គាល់ចំពោះគ្រប់ភាគីទាំងក្នុងអាស៊ាន និងក្រៅប្រទេស ដែលបានរួមចំណែកដោយមិនចេះនឿយហត់ដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯលឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានកោតសរសើរចំពោះការយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តមិនងាករេចំពោះសាមគ្គីភាព និងការរួមបញ្ចូលក្នុងតំបន់។

នៅក្នុងសេចក្ដីប្រកាសនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ដែរថា នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ មិនត្រឹមតែសម្រាប់ទីម័រខាងកើតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអាស៊ានទាំងមូល។

ឯកឧត្តម​ ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភានេះថា ទីម័រឡេស្តេ នឹងបានចូលសមាជិកអាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោកប្រធានាធិបតីទីម័រ។ ប្រជាជននិងមេដឹកនាំទីម័រនឹងចារនូវឈ្មោះរដ្ឋបុរសកម្ពុជា ជាប្រវត្តិសាស្រ្ត ដែលបានជ្រោមជ្រែងទីម័រ។ ការទទួលយកទីម័រឡេស្តេនៅពេលនេះ ក៏ឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់រដ្ឋបុរសយើងនៅក្នុងតំបន់អាស៊ានផងដែរ។


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm