មន្រ្តី ក.ប.ប.៖ រហូតមកដល់ពេលនេះកម្ពុជាពុំទាន់រកឃើញសារធាតុគីមីនៅលើផ្លែទុរេនស្រស់ទេ

2025/05/26 08:45:51 pm        605

មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា គិតមកដល់ពេលនេះ ករណីផ្លែឈើទុរេន បន្ទាប់​ពីបានយកគំរូ និងសំណាកចំនួនប្រមាណជាង ៣០ សំណាក មកពីទីតាំងផ្សេងៗគ្នា ដើម្បី​ធ្វើ​ការ​វិភាគ គឺមិនទាន់រកឃើញមានសារធាតុគីមីហាមឃាត់ណាមួយនៅឡើយទេ ​ខណៈ​មន្រ្តី​ជំនាញ​បាន​កំពុងបន្តធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមប្រព័ន្ធតេឡេក្រាម កាលពីរសៀលថ្ងៃទី២៥ ខែ​ឧសភា​កន្លង​ទៅ ​ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា មកដល់ថ្ងៃនេះ ក.ប.ប. បានទទួលគំរូ​ពី​អគ្គ​នាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា បានចំនួន ៣គោលដៅ ហើយបានធ្វើតេស្តជាង ៣០សំណាក គឺអត់​មាន​វត្ត​មាន​សារធាតុគីមីហាមឃាត់ប្រភេទ អូរ៉ាមីន អូ (Auramine O) ឬ ប៊ីវ៉ាយធូ នោះទេ (Basic Yellow 2)។

ឯកឧត្តម បានបន្តថា ចំពោះការងារនេះ នឹងធ្វើបន្ត​ទៀត​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​គយ​តាម​មាត់​ច្រក​ទាំងអស់ សូមឱ្យគាត់ពិនិត្យការងារឱ្យបានម៉ត់ចត់ និងផ្ញើរគំរូមកឱ្យ ក.ប.ប. ដើម្បីធ្វើ​ការ​វិភាគ​។ ឯកឧត្តមបានបន្ថែមថា ចំពោះលើទីផ្សារ លើកន្លែងប្រមូលផ្តុំ ក៏ដូចជាតាមកសិដ្ឋាន និង​ទី​កន្លែង​ចំការ​ជាដើម យើងសុំឱ្យទាំងម្ចាស់ចំការ ទាំងអ្នករកស៊ីលក់ដូរ ករណីមានការសង្ស័យ ឬ​ចង់​ដឹង​ ក៏អាចផ្ញើរគំរូមកកាន់ ក.ប.ប. បាន ដើម្បីធ្វើតេស្តជូន។

ឯកឧត្តម អគ្គនាយក បានគូសបញ្ជាក់ទៀតថា ចំពោះបញ្ហាទុរេននេះ គឺចង់ពង្រឹង​ការងារ​ឱ្យ​បាន​គត់​ម៉ត់ ពីព្រោះមិនមែនត្រឹមតែយកចិត្តទុកដាក់ទៅលើការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែយើង​ក៏​គិត​ទៅ​ដល់​ការ​នាំចេញ​ផងដែរ ព្រោះខ្លាចនៅពេលឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទាំងនោះ ខាង​ភាគី​អ្នកបញ្ជាទិញ គេនឹងបដិសេធ ដោយគយ ដោយអាជ្ញាធរមានសមត្ថកិច្ចរបស់គេ វា​នាំ​ឱ្យ​ប៉ះ​ពាល់​ទៅដល់ផលិតផលពីកម្ពុជារបស់យើងទាំងមូល។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេស​ធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្នដោយសារជំងឺឆ្លង។ ចំណាត់​ការ​នេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm