ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​រវាងសភា​ប្រទេស​ទាំ​ងពីរ​ឱ្យកាន់តែប្រសើរឡើង

2025/05/26 09:31:53 pm        249

សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និងឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និងឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីន សាវ៉ាត់ (Nattacha Boonchaiinsawat) សមាជិកសភាតំណាងរាស្ត្រ និងជា​ប្រធានក្រុមមិត្ត​ភាព​សភាថៃ-កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា​នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តម ណាត់តាឆា ប៊ុនឆៃ - អ៊ីនសាវ៉ាត់ (Nattacha Boonchaiinsawat) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥។

នៅក្នុងជំនួបពិភាក្សាទ្វេរភាគីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការពិភាក្សាផ្លាស់ប្តូរទស្សនៈមតិយោបល់ និងបទពិសោធន៍ជាក់ស្តែង រវាងគ្នានិងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាលត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នានេះ វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទាំងបច្ចុប្បន្ន និងបន្តទៅអនាគតឱ្យកាន់តែល្អប្រសើរ។

ភាគីទាំងពីរក៏បានលើកឡើង ដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាព នៃដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ដែលមានស្រាប់ឱ្យកាន់តែរឹងមាំស្ថិតស្ថេរ និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (Nattacha Boonchaiinsawat) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះការទទួលបដិសណ្ឋារកិច្ចដល់គណៈប្រតិភូក្រុមមិត្តភាពសភាថៃ-កម្ពុជា និងសហការីក្នុងឱកាសនេះ និងបានជម្រាបសម្តេចថា កាលពីថ្ងៃទី ២១ដល់ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៤ កន្លងមកនោះ ឯកឧត្តម បានអមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រធានសភាតំណាងរាស្ត្រ ដើម្បីចូលរួមពិធី "ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន" នៃសាសនាឥស្លាមកម្ពុជា តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសា វ៉ាត់ បានបន្តថា កាលពីថ្ងៃទី២៣ ដល់ទី២៤ ខែមេសា ឆ្នាំ២០២៥ កន្លងមក លោកជំទាវ Paethongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃឡង់ដ៍ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដែលនោះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោកជំទាវ ដែលបានប្រព្រឹត្តឡើងក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសថៃ-កម្ពុជា។ បានរួមគ្នាដាក់ស្លាកសញ្ញារំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត និងចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសំខាន់ៗចំនួន ៧ច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ឯកឧត្តមប្រធានប្រតិភូថៃ បានសម្តែងការកោតសរសើរ ចំពោះការរីកច្រើនយ៉ាងខ្លំាងរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងវិស័យស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។ ឯកឧត្តម បានស្នើសុំក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ជួយជំរុញទំនាក់ទំនងប្រជាពលរដ្ឋនៃប្រទេសទំាងពីរ ជាពិសេសពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធគ្នាឡើង ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពតរៀងទៅ។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានមានប្រសាសន៍លើកឡើងថា ឯកឧត្តម នឹងខិតខំពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ជាពិសេសជំរុញឱ្យមាន ការសហការលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចបន្ថែមទៀត។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (Nattacha Boon - chaiinsawat) ក៏បានគោរពអញ្ចើញ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ទៅទស្សនកិច្ចនៅប្រទេសថៃនាពេលខាងមុខផងដែរ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm