សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ​ ផ្ដល់ដី ផ្ទះ សម្បទានសង្គមកិច្ច ចំនួន៦២ខ្នង ជូនដល់សមាជិក ក្នុងឆ្នាំ២០២៤-ឆ្នាំ២០២៥

2025/05/26 10:21:29 pm        186

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ នៅក្នុងចុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ នេះ​សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រគល់ផ្ទះចំនួន ៦២ខ្នង នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីសំណេះសំណាល់ និងជូនដំណើរបងប្អូនអតីតយុទ្ធជនចំនួន ៣២គ្រួសារ ទៅទទួលយក់ផ្ទះរស់នៅខេត្តឧត្តរមានជ័យ ដោយក្នុងនោះបានឧបត្ថម្ភក្នុង១គ្រួសារ ទទួលបាន៖ អំពូលសូឡា ១ ពាងទឹក ១ អង្ករ ២៥គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ ត្រីខ ១យួរ មី ១កេះ ទឹកសុទ្ធ ១កេះ ថវិកា៦០,០០០រៀល សរុបជាថវិកា ១៤,០១៦,០០០រៀល។ បន្ទាប់មកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំជូនបងប្អូនអតីតយុទ្ធជនទាំង ៣២គ្រួសារនោះ ទៅទទួលយកដីផ្ទះសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភឡានក្រុងចំនួន ៣គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងចាត់ចែងម្ហូបអាហារហូបជូនពួកគាត់ផងដែរ។ និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធី សំណេះសំណាល់ និងជូនដំណើរបងប្អូនអតីតយុទ្ធជនចំនួន ៣០គ្រួសារ ទៅទទួលយក់ផ្ទះរស់នៅខេត្តឧត្តរមានជ័យ ដោយក្នុងនោះបានឧបត្ថម្ភក្នុង១គ្រួសារ ទទួលបាន៖ អំពូលសូឡា ១ ពាងទឹក ១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ មី ១កេះ ទឹកសុទ្ធ ១កេះ ថវិកា១៧៥,០០០រៀល សរុបជាថវិកា ១៣,១៤០,០០០រៀល។ បន្ទាប់មកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំជូនបងប្អូនអតីតយុទ្ធជនទាំង ៣០គ្រួសារនោះ ទៅទទួលយកដីផ្ទះសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភឡានក្រុងចំនួន ៣គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងចាត់ចែងម្ហូបអាហារហូបជូនពួកគាត់ផងដែរ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm