យុវជន ១០០​នាក់​ចូលរួម​ព្រឹត្តិការណ៍ AIA ISF Football Festival 2021

2021/12/17 05:31:04 pm        151

​បាល់ទាត់៖ ព្រឹត្តិការណ៍​បាល់ទាត់ AIA ISF Football Festival 2021 ដែល​រៀបចំ​ដោយ​អង្គការ​ផ្កាយ​សមុទ្រក្រោម​ការឧបត្ថម្ភ​រប​ស់​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បានចាប់ផ្ដើម​ឡើងវិញ​ហើយកាលពី​ថ្ងៃទី​១៦ ខែធ្នូ​ម្សិលមិញ បន្ទាប់ពី​កម្មវិធី​នេះបាន​ខកខាន​រៀបចំ​តាំងពី​ដើមឆ្នាំ ដោយសារ​ការរីក​រាល​ដាលនៃ​ជំងឺ​កូ​វីដ​-១៩។

​កញ្ញា ជួប វិច្ឆិកា នាយិកា​អង្គការ​ផ្កាយ​សមុទ្របាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​រាជរដ្ឋាភិបាលបើក​ដំណើរការ​ប្រទេស​ឡើងវិញ ធ្វើ​ឲ្យ​អង្គការ​របស់​កញ្ញា​បានរៀបចំ​នូវ​កម្មវិធី​នេះ​ឡើងវិញ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​យុវជន​បាន​សិក្សាក៏ដូចជា​ការលេង​កីឡា ជាក់ស្ដែង​ការត្រឡប់មកវិញនៃ​ព្រឹត្តិការណ៍ AIA ISF Football Festival 2021 គណៈកម្មការ​រៀបចំ​បានអនុញ្ញាត​ឲ្យ​យុវជន​ចំនួន ១០០​នាក់​ចូលរួម។​ ​កញ្ញា​បន្ដថា បច្ចុប្បន្ន​អង្គការកំពុងធ្វើការ​ជាមួយ​កីឡាករ​-​កីឡាការិនី​វ័យក្មេងៗ​ជាង ៣,៥០០​នាក់ទាំង​នៅ​ភ្នំពេញ និង​ណ្ដា​ខេត្ត​ចំនួន ១២ ។ តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៦ មកដល់​បច្ចុប្បន្ន អង្គការ​បណ្ដុះ​ក្មេងៗ​ឲ្យ​ក្លាយជា​កីឡាករ​អាជីព រហូត​មានឱកាស​លេង​ឲ្យ​ក្លិប​អាជីព និង​ជម្រើសជាតិ​ជាច្រើនរូប​ទៀតផង។ កញ្ញា​ចាត់ទុក​នេះ​គឺជា​សមិទ្ធផល​មួយ ក្នុងការ​រួមចំណែក​ជួយ​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ពិសេស​បណ្ដុះ​គំនិត​ដល់​ក្មេង​កំព្រា កុមារ​ពិការ គ​ថ្លង់ជាដើម ឲ្យ​បន្ត​ប្រឹងប្រែង​ក្នុង​ជីវិត​របស់​ពួកគេកុំ​ឲ្យ​បោះបង់ចោល​ក្ដី​ស្រមៃ​។​

​​ទន្ទឹម​ជាមួយគ្នាកីឡាករ អាំ សុវណ្ណារ៉ា​ត់ អ្នកចាំទី​មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក៏បាន​បង្ហាញការសប្បាយចិត្តដែល​បាន​ចូលរួម​ចែក​រំលែក​បទពិសោធន៍​ដល់​ក្មេងៗ ពិសេស សុវណ្ណារ៉ា​ត់ បាន​កោតសរសើរ​យុវជន​មួយចំនួន ទោះបី​ខ្វះខាត​សម្ភារៈ​ក៏​ពួកគេ​នៅតែ​ចូលរួមដោយ​ក្ដី​ស្រលាញ់។ តាមរយៈ​នេះគេ​រំពឹងថា ព្រឹត្តិការណ៍​នេះនឹង​ជំរុញ​ឲ្យ​យុវជន​កាន់តែ​ខំប្រឹង​ជាមួយ​បាល់ទាត់ ដើម្បី​ឈានទៅ​សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួន​នា​ថ្ងៃ​អនាគត។​ ​ដោយឡែក​កញ្ញា ថោង បវរ​លក្ខិណា ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន អេ អាយ អេ ក្នុងនាម​ក្រុមហ៊ុន ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្លិប Tottenham Hotspur FC បាន​សម្ដែង​សេចក្ដី​រីករាយចំពោះ​ការរួមចំណែក​គាំទ្រ​កម្មវិធី​មួយ​នេះ ពិសេស​ការនាំយក​នូវ​កីឡាករ និង​គ្រូ​បច្ចេកទេស​ពី​ក្លិប Spurs ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍​ល្អៗ ក៏ដូចជា​លើកទឹកចិត្ត​ដល់​យុវជន​កម្ពុជា ដើម្បី​ឈានទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃ​ចង់​ក្លាយជា​កីឡាករ​អាជីពតាមរយៈ​ព្រឹត្តិការណ៍ AIA ISF Football Festival នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm