បក្សកាន់អំណាចវេណេហ្ស៊ុយអេឡា បន្តគ្រប់គ្រងសភា ស្របពេលបក្សប្រឆាំងបែកបាក់

2025/05/26 10:41:44 pm        47

យោងទៅតាមអាជ្ញាធររៀបចំការបោះឆ្នោត បានឲ្យដឹងថា គណបក្សសង្គមនិយមដែលកំពុងកាន់អំណាចរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានគ្រប់គ្រងសំឡេងភាគច្រើនដ៏សំខាន់របស់ខ្លួន នៅក្នុងរដ្ឋសភា អំឡុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) ដោយទទួលបានសំឡេងជិត ៨៣ភាគរយ ជាការប្រកួតប្រជែងមួយដែលមេដឹកនាំបក្សប្រឆាំងមួយចំនួនបានធ្វើពហិការ ចំពេលមានការបែកបាក់យ៉ាងខ្លាំងក្លា ក្នុងចំណោមគណបក្សដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro។

មេដឹកនាំបក្សប្រឆាំងធំៗមួយចំនួនរបស់ប្រទេសនេះ បានអំពាវនាវឲ្យអ្នកបោះឆ្នោតធ្វើពហិការ ជាការតវ៉ានឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីខែកក្កដាឆ្នាំ២០២៤ ដែលបក្សប្រឆាំងលើកឡើងថា ខ្លួនមានជ័យជម្នះ តែអាជ្ញាធរ ប្រាប់ថា ជ័យជម្នះជារបស់លោក Maduro។

លទ្ធផល កាលពីថ្ងៃអាទិត្យ នឹងបន្តធ្វើគណបក្សកាន់អំណាចគ្រប់គ្រងការិយាល័យអគ្គរដ្ឋអាជ្ញា និងតុលាការកំពូល ដែលសមាជិករបស់ស្ថាប័នទាំង២ ត្រូវបានជ្រើសរើសដោយសមាជិកសភា។ អាជ្ញាធរមិនបានផ្តល់ចំនួនអាសនៈសរុបដែលនឹងត្រូវកាន់កាប់ដោយគណបក្សនីមួយៗនោះទេ ប៉ុន្តែបានដាក់ឈ្មោះតំណាងរាស្រ្តចំនួន ៤០នាក់មកពីគណបក្សផ្សេងៗដែលទទួលបានអាសនៈ។

នៅក្នុងសេចក្តីប្រកាសដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ ប្រមុខក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) លោក Carlos Quintero បានឲ្យដឹងថា សម្ព័ន្ធដែលត្រូវបានចាត់ទុកថា ស្និទ្ធនឹងគណបក្សសង្គមនិយម បានទទួលបាន ៦,២៥ភាគរយនៃសន្លឹកឆ្នោត ខណៈដែលសម្ព័ន្ធភាពប្រឆាំងមួយទទួលបាន ៥,១៧ភាគរយ។ លោក Quintero បាននិយាយថា ការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋចំនួន ២៤ និងសមាជិកសភា ២៨៥នាក់ គឺចំនួន ៤២,៦ភាគរយនៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតចំនួន ២១ លាននាក់ ដែលស្រដៀងទៅនឹងចំនួនអ្នកទៅបោះឆ្នោតនៅឆ្នាំ២០២១៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm