Liverpool បិទបញ្ចប់រដូវកាល និងលើកពាន Premier League នៅ Anfield

2025/05/26 10:49:59 pm        341

ក្រុមហង្សក្រហម Liverpool បានបិទបញ្ចប់រដូវកាល English Premier League របស់ខ្លួនក្នុងនាមជាជើងឯក និងអបអរលើកពានលីគកំពូលអង់គ្លេសនៅកីឡដ្ឋាន Anfield របស់ខ្លួនក្រោយការប្រកួតចុងក្រោយស្មើនឹងក្រុមភ្ញៀវ Crystal Palace ១-១។

         នេះជាជើងឯក Premier League លើកទីពីរសម្រាប់ Liverpool រាប់ពីឆ្នាំ ២០២០ តែជាលើកដំបូងរាប់ពីឆ្នាំ ១៩៩០ ដែល Liverpool លើកពាននៅកីឡដ្ឋាន Anfield របស់ខ្លួន។

         ខណៈដែលជើងឯកដឹងតាំងពីនៅសល់បួនប្រកួត ការប្រកួតនៅថ្ងៃអាទិត្យមិនមានភាពតានតឹងឡើយ ខណៈក្រុមទាំងពីរសុទ្ធតែជាក្រុមជើងឯក ពោលគឺ Crystal Palace បិទបញ្ចប់រដូវកាលរបស់ខ្លួនក្នុងនាមជើងឯក FA Cup ផងដែរ ក្រោយយកឈ្នះ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ។

         ក្រោយចប់ការប្រកួតខ្សែប្រយុទ្ធអេស៊ីប Mohamed Salah ក៏បានទទួលជ័យលាភីស្បែកជើងមាសផងដែរក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលនេះសរុប ២៩ គ្រាប់។

         ប្រកួតចុងក្រោយនេះដែរ អ្នកគាំទ្រមួយចំនួនក៏បានស្រែកសម្លេងមិនពេញចិត្តទៅលើខ្សែការពារ Trent Alexander-Arnold ផងដែរ ដែលនឹងចាកចេញទៅកាន់ Real Madrid។

         សរុបចំណាត់ថ្នាក់ចុងក្រោយរបស់ Premier League រដូវកាលនេះប្រាំក្រុមទទួលបានកៅអីរួមមាន Liverpool ជាជើងឯក Arsenal លេខពីរ Manchester City លេខបី Chelsea លេខបួន និង Newcastle លេខប្រាំ។

         Aston Villa ខកខានកៅអី Champions League ក្រោយចាញ់ Manchester United ប្រកួតចុងក្រោយ ខណៈ Newcastle មានសំណាងទោះចាញ់ Everton ថ្ងៃចុងក្រោយ។

         Tottenham Hotspur ជាក្រុមអង់គ្លេសទី ៦ ដែលមានកៅអី Champions League ក្នុងនាមជាក្រុមជើងឯក Europa League៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm