មេដឹកនាំទួរគី និងប៉ាគីស្ថាន ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ

2025/05/26 10:52:21 pm        54

ការិយាល័យរបស់ប្រធានាធិបតីទួរគី បានឲ្យដឹងថា លោក Recep Tayyip Erdogan បានជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅទីក្រុងអ៊ីស្តង់ប៊ុល (Istanbul) កាលពីថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) ហើយបានលើកឡើងថា ប្រទេសទាំង២ នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យការពារជាតិ ថាមពល និងការដឹកជញ្ជូន។

ទួរគីមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយប៉ាគីស្ថាន ដោយប្រទេសទាំង២ មានអ្នកកាន់សាសនាឥស្លាមភាគច្រើនដូចគ្នា និងចែករំលែកទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយបានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសនេះ អំឡុងពេលមានការប៉ះទង្គិចគ្នាជាមួយឥណ្ឌា កាលពីពេលថ្មីៗនេះ។

ការិយាល័យរបស់លោក Erdogan បានឲ្យដឹងថា លោកប្រធានាធិបតីទួរគី បានប្រាប់លោក Sharif ថា វាគឺជាផលប្រយោជន៍របស់ប្រទេសតួកគី និងប៉ាគីស្ថាន ក្នុងការលើកកម្ពស់សាមគ្គីភាព ក្នុងវិស័យអប់រំ ការចែករំលែកព័ត៌មានសម្ងាត់ និងការគាំទ្រផ្នែកបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan រដ្ឋមន្ត្រីការពារជាតិ លោក Yasar Guler និងប្រធានទីភ្នាក់ងារចារកម្ម លោក Ibrahim Kalin ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        25
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm