វីរុស COVID-19 កំពុង​រាលដាល​ពាសពេញ​សហរដ្ឋអាមេរិក ខណៈ​ករណី​ឆ្លងកើន​ឡើង​ខ្ពស់

2021/12/17 06:10:26 pm        917

​អាមេរិក៖ ករណី​ឆ្លង​វីរុស Covid-19 និង​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កំពុង​កើន​ឡើង​ជាថ្មី​ម្តង​ទៀត ដែល​ជំរុញ​ឱ្យ​មាន​រលក​ថ្មីនៃ​ការលុបចោល និង​ការ​រំខាន​នានា ខណៈ​ប្រទេស​នេះ​រៀបចំ​សម្រាប់​រដូវ​កាល​ឈប់សម្រាក​មួយទៀត​ អំឡុង​ជំងឺ​រាតត្បាត​សកល​។​

ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​ជា​មធ្យម​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 ប្រចាំថ្ងៃ​ចំនួន ១១៨,៧១៧ករណីប្រហែល​ ៤០% ខ្ពស់ជាង​មួយខែ​មុនក្នុង​មួយ​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​មួយចំនួនកំពុង​ផ្លាស់ប្តូរ​ថ្នាក់រៀន និង​ការប្រឡង​តាម online វិញ ខណៈ​ព្រឹត្តិការណ៍​សម្ដែង​ធំៗជាច្រើន​កំពុង​លុបចោល ហើយ​កីឡា​អាជីព​នានាកំពុង​ពន្យារពេល​កាប្រកួត​។​ ​នៅ​ទីក្រុង​ញូវយ៉កអត្រា​វិជ្ជមាន​នៃ​ការធ្វើ​តេស្ត PCR បាន​កើនឡើង​ទ្វេដង​នៅ​ចន្លោះ​ថ្ងៃទី៩ ដល់​ថ្ងៃទី១២ ខែធ្នូកើនឡើង​ពី ៣.៩​% ទៅ ៧.៨% នេះ​បើ​យោងតាម​ទីប្រឹក្សា​អភិបាលក្រុង​លោក​វេជ្ជបណ្ឌិត Jay Varma ដែល​បាន​សរសេរ​នៅលើ​បណ្ដាញធ្វី​ត​ធ័​រកាល​ពី​ថ្ងៃព្រហស្បតិ៍​ថា "​យើង​មិនដែល​ឃើញ​រឿងនេះ​ពីមុនមក​នៅក្នុងទីក្រុង​ញូវយ៉ក"។​

ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស Covid-19 នៅ​ទូទាំងប្រទេសមាន​ជា​មធ្យម ១,៣២៦នាក់ត្រូវបាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins ចំនួននេះកើនឡើង ១២% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​មួយខែ​មុន​។ ​អ្នកជំងឺ​កូ​រ៉ូ​ណាចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្តកើនឡើង ដោយ​ឥឡូវនេះ​មាន​ទំនោរ​កើនឡើង​ជាង​ពីរ​ខែ ស្រប​ពេល​ដែល​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​ប្រឈម​នឹង​ការខ្វះខាតបុគ្គលិក​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប ​៥១,៤៣៥,​៦៥២​នាក់ និង​ស្លាប់ចំនួន ៨២៤,៥២០​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        282
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        281
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm