កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងថៃ បានពង្រឹងពង្រីកជាលំដាប់ ឆ្លើយតបតម្រូវការនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទំាងសងខាង

2025/05/27 01:08:44 am        340

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (NATTACHA BOONCHAIINSAWAT) សមាជិករដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសប្បាយរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ មកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចំាងពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋសភាប្រទេសទំាងពីរ ជាពិសេសបានឆ្លើយតបនឹងអនុស្សរណៈនៃការយោគយល់គ្នាដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យចំណងមិត្តភាពមិត្តភាពជាប្រពៃណីដែលមានតំាងពីយូរលង់ណាស់មកហើយ កិច្ចសហប្រតិបត្តិការ "ភាពជាដៃគូយុទ្ធសាស្ត្រ" ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានសម្រេច កាន់តែរឹងមាំ ស៊ីជម្រៅឡើង ក្នុងការការពារនិងបម្រើផលប្រយោជន៍ពលរដ្ឋនៃប្រទេសទំាងពីរ។ 

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសភូមិផងរបងជាប់គ្នាទំាងពីរនេះ បានបម្រើដល់តម្រូវការនិងផលប្រយោជន៍ប្រជាជនទំាងសងខាង ហើយមានការចម្រើនជាលំដាប់ ទោះបីស្ថានការណ៍តំបន់និងពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី។ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅគ្រប់កម្រិត បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ក៏ដូចជាបានជួបប្រាស្រ័យទាក់ទងជាប់ជាប្រចាំ ដោយបើកចំហរ ស្មោះត្រង់ និងជឿជាក់គ្នា។ ជាក់ស្តែងនៅក្នុងឱកាសខួប ៧៥ឆ្នាំ នៃចំណងការទូតប្រទេសទំាងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៧បន្ថែមទៀត ព្រមទំាងបានសម្ពោធនិមិត្តសញ្ញារំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសភូមិផងរបងជាមួយគ្នា នៅរាជធានីភ្នំពេញ នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវនាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា។ ព្រមជាមួយគ្នានេះ ព្រឹត្តិការណ៍ជាច្រើនក៏បានប្រារព្ធឡើង ដើម្បីអបអរសាទរដល់ខួប៧៥ឆ្នាំ នៃចំណងមិត្តភាពប្រទេសទំាងពីរ ដូចជាការលេងកីឡារួមគ្នាជាដើម។

ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូរដ្ឋសភាថៃ បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមប្រធានរដ្ឋសភាថៃ ជូនសម្តេចប្រធានរដ្ឋសភាផងដែរ។ ឯកឧត្តមបានគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាថៃនិងកម្ពុជា មកកាន់កម្ពុជានាឱកាសនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើង។ ឯកឧត្តមបានយល់ស្របចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរ បានឆ្លើយតបតម្រូវការ និងផលប្រយោជន៍របស់ពលរដ្ឋទំាងសងខាង។ 

ឯកឧត្តម ប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម និងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែឧសភានេះ ទទួលបានលទ្ធផលជាទីមោទនៈ។ ភាគីទំាងពីរបានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ភាគីទំាងពីរក៏បានផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក និងបានបង្កើតបណ្តាញទំនាក់ទំនងជាមួយគ្នា សម្រាប់កិច្ចសហប្រតិបត្តិការជាទៀងទាត់មួយផងដែរ។ 

នៅក្នុងកិច្ចការពារនិងស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានផ្លាស់ប្តូរយោបល់គ្នានៅក្នុងការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ទេសចរណ៍ ជាដើម។ ថៃជាប្រទេសមួយដែលឈរនៅក្នុងលេខរៀងទី៥ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានប្តេជ្ញាចិត្ត ក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យឈានដល់ទំហំ១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ។ ចំណែកវិស័យទេសចរណ៍វិញ រដ្ឋសភាប្រទេសទំាងពីរ បានគំាទ្រចំពោះគំនិតផ្តួចផ្តើម "ប្រាំមួយប្រទេស ទិសដៅតែមួយ បន្ថែមលើគំនិតផ្តួចផ្តើម "ព្រះរាជាណាចក្រពីរ គោលដៅតែមួយ ក្នុងបំណងលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល ឆ្ពោះទៅរកការរីកចម្រើនរួមគ្នា។

សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលថៃ ពិសេសរាជវង្សានុវង្សថៃ នឹងបន្តគំាទ្រដល់វិស័យអប់រំនៅកម្ពុជា ដោយនឹងបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសថៃ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបន្តមកដល់ការដឹកនាំដោយ  សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះធនធានមនុស្ស ជាការសំខាន់នៅក្នុងការពន្លឿនការអភិវឌ្ឍន៍ប្រទេសជាតិ ឈានខ្ពស់ទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm